ថ្មីៗករណីអគ្គីភ័យឆាបឆេះរថយន្តដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅក្នុងស្រុកអង្គស្នួល ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧​​ នេះមានករណី​ឆេះរថយន្ត នៅ​លើដងផ្លូវជាតិលេខ​៤ ថ្ងៃទី១០ ខែ​កក្តដា ឆ្នាំ​២០១៧ វេលាម៉ោង ០៨:១៥នាទីព្រឹក នៅចំណុច​ផ្លូវជាតិលេខ៤ មុខភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល​​ ដែលមានអគ្គីភ័យឆេះរថយន្ត១គ្រឿង​ម៉ាក​ Tundra ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ 2AN-6896 បើកបរដោយឈ្មោះ ឆឹម ឬទ្ធី ភេទប្រុស មានអាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះ D៥៤ ភូមិទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែល​បើកពីកើតទៅលិចគឺ ពោលគឺ​ពីភ្នំពេញ​ទៅ​ព្រះសីហនុ​ លុះមក​ដល់ចំណុចខាងលើនេះ ក៍ឆេះផ្នែកខាងក្រោយរថយន្តតែម្តង។

មូលហេតុបណ្តាលមកពីឆ្លងទុយយោប្រេង​សាំង រីឯរថយន្តខូចខាតទាំងស្រុង ចំណែកឯកម្លាំងអធិការ​ដ្ឋាន​និងប៉ុស្​៣៥​នាក់ រួមនឹងរថយន្តពន្លត់ អគ្គីភ័យស្រុកចំនួន២​គ្រឿង បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ពន្លត់​​ ដែលប្រើប្រាស់​ទឹកអស់ចំនួន​៤រថ​យន្ត។ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង