ពិតជាអស្ចារ្យខ្លាំងណាស់!! ស្ថាបត្យករម្នាក់បានសង់ផ្ទះដ៏ប្រណិតមួយ មានរាងដូចជា… (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្ស៊ី មានស្ថាបត្យករជាន់ខ្ពស់ដ៏ល្បីល្បាញម្នាក់ឈ្មោះ Zaha Hadid បានធ្វើឲ្យប្រជាជនរុស្ស៊ី ក៏ដូចជាពិភពលោក មានការភ្ញាក់ផ្អើលជាមួយនឹងផ្ទះដ៏ប្រណិតមួយដែលនាងបានបង្កើតចេញឡើងមានឈ្មោះថា “Capital Hill Residence” ដែលជាផ្ទះមានរាងដូចទៅនឹងយានអវកាសនៅក្នុងព្រៃ ដែលមានដើមឈើព័ទ្ធជុំវិញយ៉ាងស្រស់ស្អាតមើលទៅគួរឲចង់រស់នៅខ្លាំងណាស់។

Capital Hill Residence ត្រូវបានគេរចនាឡើងជាមួយបេតុង និង កញ្ចក់ដែលសាងសង់ចូលគ្នា ដែលគេយកលំនាំធ្វើយ៉ាងណាឲ្យប្រាកដ ដូចទៅនឹងយានអវកាសមួយដែលបានចុះចតសម្ញែងខ្លួនក្នុងព្រៃបៃតងយ៉ាងអស្ចារ្យនេះ។

លក្ខណៈពិសេសទាក់ទាញបំផុតរបស់ផ្ទះនេះ គឺបន្ទប់គេងមេគ្រួសារ ត្រូវបានធ្វើឡើងនៅលើគេបង្អស់ដែលមានកម្ពស់ជាង ២០ ម៉ែត្រស្មើនឹងដើមឈើដែលព័ទ្ធជុំវិញផ្ទះនោះ ដែលអាចឲ្យយើងឃើញទេសភាពបានទាំងអស់យ៉ាងត្រជាក់ចិត្ត។

ផ្ទះដ៏ធំនេះមានទំហំសរុប ២៦៥០ ម៉ែត្រការ៉េ ត្រូវបានគេសាងសង់ឡើងនៅលើចំណោតភ្នំ។​ ផ្ទះនេះមានចំនួន ២ជាន់ ជាន់ទី១ មានបន្ទប់ទទួលភ្ញៀវ បន្ទប់បរិភោគអាហារ ផ្ទះបាយ បន្ទប់កម្សាន្ត និង អាងហែលទឹកក្នុងផ្ទះ។ ចំណែកជាន់ទី ២ មានបន្ទប់សម្រាប់អានសៀវភៅ បន្ទប់ទទួលភ្ញៀវ និង បន្ទប់គេងសម្រាប់ក្មេងៗផងដែរ៕

សូមប្រិយមិត្តទស្សនាទិដ្ធភាពផ្ទះទាំងមូល និង វីដេអូខាងក្រោមនេះ​៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង