Real Madrid បាននិយាយថាពួកគេមិនមានបំណងចង់បាន Neymar ឡើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្លិប Real Madrid បានច្រានចោលជាថ្មីម្តងទៀតនូវពាក្យចចាមរាមដែលទាក់ទងនឹងការផ្ទេរយកខ្សែប្រយុទ្ធ Neymar របស់ក្លឹប Paris Saint-Germain មកកាន់ Real Madrid។

ក្លឺបមួយនេះបានបញ្ជាក់ថារបាយការណ៍ដែលបានស្នើរសុំទិញកីឡាករប្រេស៊ីលរូបនេះគឺមិនពិតទេ។ ក្លឹបបានបន្ថែមទៀតថា “ក្លិប Real Madrid ចង់បំភ្លឺថាក្លឹបមិនមានចេតនាក្នុងការផ្តល់ជូនសំណើរណាមួយដល់កីឡាកររូបនេះទេ” ។

វាកើតឡើងបន្ទាប់ពី Real បានបដិសេធកាលពីដើមខែនេះថាពួកគេបានយល់ព្រមកិច្ចព្រមព្រៀងមួយជាមួយក្លឹប PSG និងខ្សែប្រយុទ្ធបារាំង Kylian Mbappe ។

Neymar បានចូលរួមជាមួយក្រុម PSG សម្រាប់ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក 200 លានផោនពីក្លឹប Barcelona កាលពីរដូវក្តៅមុនហើយគេបានស៊ុតបញ្ចូលទីបានពីរគ្រាប់នៅព្រឹត្តិការណ៏ World Cup ជួយប្រេស៊ីលឡើងដល់វគ្គ 1/4ផ្តាច់ព្រ័ត្រ។

របាយការណ៍របស់ទូរទស្សន៍អេស្ប៉ាញមួយបានអះអាងថា Real បានផ្តល់សំណើរចំនួន 310 លានអឺរ៉ូ (275 លានផោន) សម្រាប់ខ្សែប្រយុទ្ធរូបនេះដែលបានស៊ុតបញ្ចូលទី 28 គ្រាប់ក្នុង 30 ប្រកួតឲ្យក្រុមម្ចាស់ជើងឯកបារាំង PSG កាលពីរដូវកាលមុន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង