Real Madrid ធ្វើបានត្រឹមស្មើរជាមួយ Atletico Madrid ក្នុងដីខ្លួនឯង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជំនួប​រវាង​ក្រុម​​ Real Madrid និង​ Atletico Madrid យប់មិញបញ្ចប់ទៅដោយលទ្ធផល ១ ទល់ ១ ក្នុងកីឡដ្ឋាន Santiago Bernabéu ។

ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមដែលមានមូលដ្ឋាននៅទីក្រុង Madrid ទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផល ០ ទល់ ០ ក្នុងវគ្គទី១ ។ Real មានឱកាសល្អជាងក្រុម Atletico ក្រោយពីមានការស៊ុតជាច្រើនជើងរបស់កីឡាករ Ronaldo និង Marcelo ជាដើមបុន្តែត្រូវអ្នកចាំទី Oblak របស់ក្រុមAtletico សង្រ្គោះបានជាច្រើនគ្រាប់ ។ ការប្រកួតបានបន្តដល់វគ្គទី ២ រហូតដល់នាទី ៥៣​ ទើបក្រុមម្ចាស់​ផ្ទះ​រក​បាន​១​គ្រាប់​មុនដោយ​ Cristiano Ronaldo ជាការបញ្ជូនបាល់យ៉ាងល្អររបស់កីឡាករ Gareth Bale ។​ ប៉ុន្តែកីឡាករ Antoine Griezmann បានរកគ្រាប់បាល់តាមស្មើវិញក្រោយពីការស៊ុតរបស់ Vitolo ត្រូវបានសង្គ្រោះដោយ Keylor Navas នៅនាទី ៥៧។

លទ្ធផលនេះបានជួយឱ្យ Atletico បន្តឈរនៅលេខ​ ២ លើក្រុម Valencia ៣ពិន្ទុចំនែកឯក្រុម Real Madrid វិញបានធ្លាក់ទៅលេខ ៤​ វិញក្រោម Valencia យកឈ្នះ Espanyol ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង