Real Madrid ទិញយកអ្នកចាំទី Thibaut Courtois


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកចាំទី Thibaut Courtois បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការរយៈពេល 6 ឆ្នាំជាមួយក្លិប Real Madrid កាលពីថ្ងៃព្រហស្បតិ៍នេះក្រោយពីចំណាយពេល 7 ឆ្នាំនៅ Chelsea ។

កីឡាករអ្នកចាំទីដៃទី១ បែលហ្ស៊ិកវ័យ 26 ឆ្នាំរូបនេះធ្វើការផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពី Chelsea បើកផ្លូវក្នុងការផ្ទេរនេះ ។រីឲ្យខ្សែបម្រើ Mateo Kovacic របស់ Real វិញបានខ្ចីជើងមក Chelsea ។

ក្លិប Real Madrid មិនបានបង្ហាញពីតម្លៃខ្លួនរបស់ Courtois ដែលរកបានក្នុងមួយឆ្នាំទេ ប៉ុន្តែរបាយការណ៍មួយបានលើកឡើងថាកិច្ចព្រមព្រៀងនេះអាចធ្វើឲ្យអ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះរកបាន 35 លានផោនក្នុងមួយឆ្នាំ។

Courtois បាននិយាយថា “ខ្លួនកំពុងតែសម្រេចក្តីប្រាថ្នា របស់ខ្លួនក្នុងការផ្ទេរទៅកាន់ Real Madrid” ។

ក្រោយការចាកចេញរបស់ Courtois Chelsea បានចុះហត្ថលេខាថ្មីមួយជាមួយអ្នកចាំទី Kepa Arrizabalaga របស់ក្លិប Athletic Bilbao ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រារបស់អ្នកចាំទីគឺ 71 លានផោន។

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង