ក្លិប Real Madrid កំពុងពិចារណាសំណើរ 88 លានផោនរបស់ Juventus ដើម្បីទិញយក Ronaldo


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ 33 ឆ្នាំរូបនេះគឺជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេឲ្យ Real Madrid ដែលរកបាន 451 គ្រាប់។

ទោះជាយ៉ាងណាក៏ដោយអាយុរបស់គាត់តម្រូវឲ្យក្រុម Real ផ្លាស់ប្តូរគាត់ចេញនឹងរកអ្នកណាមកជំនួសវិញ បន្ទាប់ពីរដូវកាលមុនក្រុមខ្លួនបានបញ្ចប់ដោយដាច់ 17 ពិន្ទុពីក្រោយក្រុមម្ចាស់ជើងឯក La Liga Barcelona កាលពីរដូវកាលមុន។

Ronaldo បានឈ្នះពានរង្វាន់ជើងឯក Champions League ជាលើកទី 5 របស់គេជាមួយក្រុម Real Madrid កាលពីខែឧសភា។ចាប់តាំងពីការទទួលជ័យជម្នះលើក្រុម Liverpool នៅទីក្រុង Kiev អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane បានចាកចេញពីក្លិបហើយត្រូវបានជំនួសដោយលោក Julen Lopetegui អតីតគ្រូបង្វឹករបស់អេស្ប៉ាញ។

អនាគតរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំដងបានក្លាយជាប្រធានបទនៃការជជែកដេញដោលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតី Florentino Perez ក៏ត្រូវបានគេចោទសួរដែរ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង