ហួសចិត្ត! ពេល ប្រៀបធៀប រូបភាពពិត ជាមួយ តួអង្គក្នុងរឿង ចិនសម័យបុរាណ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ ចំពោះ អ្នកធ្លាប់មើល រឿងភាគបុរាណចិន ពិតជាបានឃើញ ទាំងតួអង្គ ប្រុស និង ស្រី សុទ្ធតែ ស្រស់ស្អាត និង មានរូបរាងសង្ហារ ព្រមទាំង មានការតុបតែងខ្លួន យ៉ាងស្អាតគួរឲ្យទាក់ទាញ ព្រមទាំងធ្វើឲ្យអ្នកទស្សនា នឹកស្រមៃថា ប្រជាជនចិន សម័យកាលនោះ មានសម្រស់ ស្រស់ស្អាត និង ការតុបតែង ដូចជា ក្នុងភាគយន្ត នោះដូច្នោះដែរ។

តែយ៉ាងណាមិញ វីដេអូមួយ ដែលបានបង្ហោះ ចូលក្នុងវេបសាយ យូធូប ដោយមានការអធិប្បាយដោយ ពិធីករ ពីរនាក់ បានបង្ហាញឲ្យ ឃើញ ពីភាពខុសគ្នា នៃតួអង្គក្នុងរឿង ជាមួយនឹង រូបភាពពិត។ ពួកគេ បានធ្វើការប្រៀបធៀប ឲ្យឃើញកាន់ តែច្បាស់ រវាង រូបមនុស្សពិត និង រូបតួអង្គក្នុងភាពយន្ត ដោយមានរូបម្ខាង ជារូបដែលយើង តែងរំពឹងទុកក្នុងចិត្ត និង ម្ខាងទៀត ជារូបពិត កាលពីសម័យនោះ។ និយាយរួម គេបានយករូប តួសម្តែងស្រស់ស្អាត និង រូបរាងសង្ហារ ក្នុងខ្សែភាពយន្ត ចិនបុរាណល្បីៗ មកដាក់ប្រៀបធៀប ជាមួយរូបភាព ពិត មួយចំនួន របស់ប្រជាជនចិន សម័យបុរាណ តែម្តង។

គូសបញ្ជាក់ថា ប្រភពវីដេអូនេះ ក៏បាន បញ្ជាក់ថា រូបភាពប្រជាជនចិន សម័យបុរាណ ត្រូវបាន ល្បីពេញ បណ្តាញអ៊ីនធើណេត ហើយ រូបពិត ទាំងនោះ គឺរូបភាពពិតនៃ ការតុបតែង និង រូបរាង របស់ខ្សែរាជវង្សចិន និង មន្ត្រីចិន ក្នុងសម័យនោះ ៕


សូមមកទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព: Youtube

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង