អានហើយហួសចិត្ត! ធ្លាប់តែលឺគេនិយាយថាពេលទំនេរធ្វើអ្វីមានប្រយោជន៍ តែបុរសម្នាក់នេះក្រោយ​ពីទំនេររើសអេតចាយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងក្រោយសាលាគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ប៉ុន វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅជិតកន្លែងកើតហេតុ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុននឹងចុះបង្ក្រាបដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរខាងថា មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ ទើបលោកវិរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងរបស់ខ្លួនឲ្យតាមដាន និងសុើបអង្កេតរហូតឈានដល់ការចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលឃើញសមត្ថកិច្ចហើយបានបោះថ្នាំញៀនចោលចំនួន៣កញ្ចប់។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់កាបន្ត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់ថ្នាំញៀនជាប្រចាំពោលគឺរាល់ថ្ងៃតែម្តង បន្ទាប់ពីទំនេរពីដើររើសអេតចាយវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង