អានហើយហួសចិត្ត! មុខរបរដើរលក់ថ្នាំញៀន ប្រហែលជាចាប់ផ្តើមយូរហើយមើលទៅ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ល្បាតប្រទះជួបឃាត់ខ្លួន និងឆែករកឃើញថ្នាំញៀននៅជាប់នឹងខ្លួនចំនួន១៥កញ្ចប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវបេតុង ក្រុម៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ សម តារា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ ដើរលក់ថ្នាំញៀន ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមនគរបាលបានឲ្យដឹងថា កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ដឹកនាំដោយលោក ឌួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទី ក្រោមបញ្ជារបស់លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន រក្សាបាននូវសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ទើបនៅវេលាម៉ោងខាងលើ នគរបាលឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ដកហូតថ្នាំចំនួន ១៥កញ្ចប់តូច ម៉ូតូម៉ាកSLមួយគ្រឿង ពណ៌ទឹកប្រាក់ ជាមធ្យោបាយជនសង្ស័យ ដើរលក់ថ្នាំញៀន ។

ជនសង្ស័យក្រោយពីសាកសួរបឋមនៅផ្នែកជំនាញអធិការដ្ឋាន រួចបន្តទៅឆែកឆេរដល់បន្ទប់ជួលនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រកឃើញ សម្ភារៈវេចខ្ចប់មួយចំនួនធំ។ ក្រោយពីឃាត់ខ្លួន រួមជាមួយវត្ថុតាង ជនសង្ស័យនគរបាលនាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការទៅតាមនីតិវិធី ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង