RAV 4 រេចង្កូត បើកបុករបាំងពុះចែកទ្រូវផ្លូវ តែសំណាងល្អគ្មានអ្នករងរបួស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ស្ត្រីជនជាតិចិនបើករថយន្ត RAV4 បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យ​នរ​ណាម្នាក់រងរបួសនោះឡើយ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១០និង៤០នាទីយប់ ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះសីហនុកែងនិងផ្លូវព្រះមុន្នីវង្សត្រង់ចំណុចស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AG-4620 បើកបរដោយស្ត្រីជនជាតិ ចិនម្នាក់និងរួមដំណើរដោយស្ត្រីជនជាតិចិនម្នាក់ទៀត បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករបាំងថ្មយ៉ាងពេញទំហឹងបណ្ដាលឲ្យ​រងការខូចខាតទាំងរថយន្តនិងរបាំងថ្មសំណាងគ្មានអ្នករងរបួស​។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង