ពុទ្ធោ! ប្អូនស្រីទើបតែប្រលងចប់ថ្នាក់ទី១២មិនទាន់ដឹងលទ្ធផលផង ស្រាប់តែត្រូវគេរំលោភសម្លាប់យ៉ាងព្រៃផ្សៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះវិហារ៖ ក្មេងប្រុសម្នាក់ ​ត្រូវ​​បានសមត្ថកិច្ច​ ចាប់​ឃាត់ខ្លួន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧​ តាម​ពាក្យបណ្ដឹងរបស់ ​ក្រុមគ្រួសារ​ ក្មេង​ស្រី​រង​គ្រោះ​ ដែល​បាន​ចោទ ប្រកាន់​ថា​ បាន​​រំលោភសម្លាប់ កូនស្រី​របស់​គាត់​ អាយុ១៩​ឆ្នាំ​ ហើយដោយខ្លាចក្មេងស្រីរងគ្រោះប្រាប់​ក្រុមគ្រួសារ​ ក៏សំរេចចិត្ត សម្លាប់ក្មេងស្រីនោះចោល ដោយ​ប្រើ​ដំបង​ឈើ​ចាក់​ភ្នែក និង​វាយ​ទៅ​លើ​រាង​កាយ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​។​

ហេតុការណ៍រំលោភសម្លាប់ដ៏សាហាវឃោឃៅនេះកើតឡើង នៅថ្ងៃ ០៥ ខែកញ្ញា ឆ្នាំ ២០១៧ អ្វីដែលអាណិតនោះ រំលោភសម្លាប់ ហើយថែមទាំងវាយកម្ទេចមុខស្លាប់យ៉ាងអាណោចអាធម៌ ហើយក្មេងស្រីនេះ ទើបតែប្រលងចប់ថ្នាក់ទី ១២ នឹងត្រៀមចូលធ្វើការងារ ពីរថ្ងៃទៀត តែអកុសល មិនទាន់បានចូលធ្វើការងារ នឹងទទួលលទ្ធផលប្រលងផង បែរជាស្លាប់យ៉ាងអាណោចអាធម៌បែបនេះ។

តាមសមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ គង់ សំណាង អាយុ១៦ ឆ្នាំ រស់នៅភូមិ ត្រពាំងទន្ទឹម ឃុំ រមទម ស្រុករវៀង ខេត្តព្រៈវិហារ រីឯ​ក្មេង​ស្រី​រង​គ្រោះ ​ឈ្មោះ រីម ភារីអាយុ១៩ រស់នៅភូមិឃុំជាមួយ។ ករណី​នេះ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​១​ព្រៃ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម​ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ដោយ​ប្រើ​ដំបង​ឈើ​ចាក់​ភ្នែក និង​វាយ​ទៅ​លើ​រាង​កាយ​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ទើប​រក​ឃើញ​សាកសព ។

មក​ដល់​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​កំពុង​សាកសួរ​ជនសង្ស័យ​អំពី​ដំណើររឿង​ប្រព្រឹត្ត​បទល្មើស​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ចាត់ការ​តាម​នីតិវិធី ៕ ប្រភព៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង