ពុទ្ធោអើយ !​ ជិះម៉ូតូសុខៗ ត្រូវឡានបុកពីក្រោយ​ ស្លាប់យ៉ាងអាណោចអាធ័ម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ យុវជន៣នាក់បើកម៉ូតូ១គ្រឿង ត្រូវរថយន្តកូរ៉េបើកបុកទាំងកំរោលបណ្ដាលឲ្យស្លាប់ម្នាក់ និងពីរនាក់ទៀតរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតការ៉ាសសាំង សមប្រាថ្នា ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឡូ គឹមឡេង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅភូមិដីថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ
យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនបីនាក់បើកម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់០៦ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-7521 បើកពីជើងទៅត្បូងខណៈមកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានរថយន្តកូរ៉េមិនចាំស្លាកលេខបើកមកពីក្រោយ បុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលនិងថ្នល់រងរបួសធ្ងន់២នាក់និងស្លាប់ម្នាក់ភ្លាមៗនឹងកន្លែង ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេព្យាយាមបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយកម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ឲ្យទៅវិញ។
ដោយឡែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងទាំង២នាក់ត្រូវបានរថយន្ត(ង៧០)ដឹកយកទៅសង្គ្រោះ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង