ពុទ្ធោ! តុលាការមិនទាន់ចេញសាលក្រមជាស្ថាពរផង ស្រាប់តែគាំងបេះដូងស្លាប់នៅក្នុងពន្ធនាគារ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនជាប់ចោទម្នាក់ក្រោយពីតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនហើយចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាព្រៃសមិនទាន់មានស្រាលក្រមជាស្ថាពរផងត្រូវបានដាច់ខ្យល់ស្លាប់នៅក្នុងពន្ធនាគារដោយសារជម្ងឺគាំងបេះដូងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ក្នុងពន្ធនាគារព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ។ជនរងគ្រោះជាជនជាប់ចោទរបស់តុលាកា មានឈ្មោះ សេន សាវី ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅផ្ទះ២៥៩៥ ក្រុម៤ ភូមិកផ្លូវជាតិលេខ៥សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែងក្នុងខណ្ឌ៧មករាពីបទប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកហើយត្រូវបានតុលាកាចោទប្រកាន់ទៅតាមផ្លូវច្បាប់ បទប្រើប្រាស់គ្រឿងញៀនចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ប្រភពដដែលបន្តទៀតថាអស់រយៈពេលជាង៥ខែកន្លងមកហើយជនជាប់ចោទនៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររហូតមកដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែសីហានេះ ជនរងគ្រោះបែជាស្លាប់ក្នុងមណ្ឌលឃុំឃាំងទៅវិញ ដោយសមត្ថកិច្ចប្រាប់ថា ស្លាប់ដោយសារគាំងបេះដូង។

តាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ក្រោយពី ដេកស្លាប់ ក្នុងមណ្ឌលកែប្រែ ខណៈដែល កំពុងជាប់ឃុំជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីតុលាកា លុះរហូតដល់ព្រឹកថ្ងៃទី០៩ ខែសីហានេះ ទើបនគរបាលជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ ដោយសារជម្ងឺគាំងបេះដូង។ ក្រោយពីពិនិត្យរួចសាកសពត្រូវបានដឹកបញ្ជូនទៅប្រគល់ជូនក្រុមគ្រួសាេ ដល់ផ្ទះក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវដើម្បីធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង