ពុទ្ធោ !អាយុទើបតែ១១និង ១២ឆ្នាំសោះ​ឈរលក់ថ្នាំញៀនរហូតដល់ទៅជាង ៧០ កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកស្ទាក់ ឃាត់បានទាំងអ្នកលក់ និងអ្នកទិញដែលជាក្មេងជំទង់វ័យក្រោម១៨ឆ្នាំ២នាក់ជាសិស្សសាលា បានមកទិញថ្នាំញៀនពីកុមារា២នាក់ ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លា ចំនួន៧៤កញ្ចប់តូចកាលពីម៉ោង ៣រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង (ប្លុករោងចក្រឆ្នាំង) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីអាវុធហត្ថបានអោយដឹងថា ជនសង្ស័យ
ទី១ អាយុ១១ ឆ្នាំ ស្នាក់នៅផ្លូវរថភ្លើង អ្នកឈរលក់ថ្នាំ
ទី២ អាយុ១២ ឆ្នាំ ស្នាក់នៅផ្លូវរថភ្លើង អ្នកឈរលក់។
ទី៣ អាយុ ១៦ ឆ្នាំ មុខរបរសិស្សថ្នាក់៩ អ្នកទិញ ។
ទី៤ អាយុ ១៥ ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ អ្នកទិញ ព្រមទំាងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លា ចំនួន៧៤កញ្ចប់ និងម៉ូតូ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង