ពុទ្ធោ! ខ្លួនរៀនសូត្ររហូតដល់ធ្វើជាគ្រូបង្រៀនទៅហើយ នៅមានគំនិតមកលួចរបស់គេទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះបន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូបានសម្រេចតែរត់មិនរួច។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥0នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ២ច្រកឌឺងហែមក្បែររោងចក្រតាខ្វាតភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ ងៀប ចាន់ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបបសិស្ស ស្នាក់នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ចំណែកជនសង្ស័យមានឈ្មោះ កង សាមឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជគ្រូបង្រៀន ភាសាអង់គ្លេស ស្នាក់នៅ ក្រុងតាខ្មៅ មានស្រុកកំណើត ភូមិតាខ្មៅ ឃុំសេរីភាព ខេត្តកណ្តាល និងម្នាក់ទៀតមានឈ្មោះ អ៊ុច បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរត់តុការ ស្នាក់នៅភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រីឯម្នាក់ទៀតឈ្មោះនេត បានរត់គេចខ្លួនបាត់ ។

បើតាមសម្ដីជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានមកខួបកំណើតគេហើយបានប្រើឲ្យមិត្តភក្ក្រ័យកម៉ូតូម៉ាកZOOMER X ពណ៌សបិតស្គុតខ្មៅពាក់ស្លាកលេខភ្នំពេញ 1GC-5359 ទៅផ្ញើនៅផ្ទះកើតហេតុតែមិនមានសំបុត្រទេលុះដល់ម៉ោងចេញពីខួបកំណើតមកយកម៉ូតូវិញស្រាប់តែបាត់ម៉ូតូបន្ទាប់មកក៏បានលឺដំណឹងថាសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើចាប់បានជនសង្ស័យនិងម៉ូតូមកមើលក៏ឃើញម៉ូតូរបស់ខ្លួននៅប៉ុស្តិមែន រួចក៏បានដាក់ពាក្យបណ្ដឹងតែម្ដង។ ក្រោយមកសមត្ថកិច្ចបានធ្វើការសាកសួរនិងកសាងសុំណំរឿងដើម្បីបញ្ជូនទៅកាន់អធិការខណ្ឌមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង