ពុទ្ធោ! ដោយសារតែបាត់មាន់ញឹកញាប់ពេក ធ្វើឲ្យម្ចាស់កសិដ្ឋានបែកគំនិតតរាយខ្សែភ្លើងការពារលុះព្រឹកឡើងស្រាប់តែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកណ្តាល៖ រោងកសិដ្ឋានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក មួយកន្លែងស្ថិតនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបាត់មាន់ជាញឹកញាប់ពេក មិនដឹងជាកណ្តុរ ឬមនុស្សចូលលួចចាប់ កម្មករមើលថែបែកគំនិតរៀបចំ តរាយខ្សែភ្លើង បំប្លែងចរន្តភ្លើងចេញពីអាគុយ ទៅដាក់រាយសម្រាប់ឆក់ធ្វើជាប្រព័ន្ធការពារបែជាឆក់មនុស្សស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងកសិដ្ឋាន ក្នុងភូមិឃុំខាងលើ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់កសិដ្ឋាន ចិញ្ចឹមជ្រូក មាន់ខាងលើ មានឈ្មោះ គឹម ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះជាប់កន្លែងកើតហេតុ។ ចំណែកកម្មករអ្នកមើលថែ រោង ចិញ្ចឹមជ្រូក មាន់ខាងលើ ហើយត្រូវបានម្ចាស់កសិដ្ឋានឆ្លើយដាក់ ជាអ្នកតរាយខ្សែភ្លើង មានឈ្មោះ ម៊ឺន ញ៉ាញ់ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចុងកើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះស្លាប់ ក្នុងហេតុការណ៍ មានឈ្មោះ និត យ៉ាន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរវមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ ដែលម្ចាស់កសិដ្ឋានដាក់ការសង្ស័យ ជាចោរប៉ុនប៉ងលួចមាន់ ។

តាមអ្នកភូមិបានឲ្យដឹងថា រោងកសិដ្ឋានខាងលើ ត្រូវបានម្ចាស់អះអាងថា កើតមានករណីបាត់មាន់ជាញឹកញាប់ តែមិនច្បាស់ថា ជាមនុស្ស ឬសត្វកណ្តុរ លួចចាប់នោះទេ ទើបម្ចាស់ និងកម្មករ បែកគំនិត រៀបចំផែនការ ដាក់រាយតខ្សែភ្លើង បំប្លែងចេញពីចរន្តភ្លើងអាគុយ ឆ្លងកាត់អាំងវ៉ុលទ័រ សម្រាប់ឆក់ ពេលដែល មនុស្ស ឬសត្វឆ្លងកាត់ប៉ះខ្សែរនោះ។ ទីបំផុត ម្ចាស់ទីតាំង ហ៊ានសន្និដ្ឋានថា រកមុខឃើញហើយ អ្នកប៉ុនប៉ងចូលលួចមាន់របស់គាត់ ដេកស្លាប់ស្តូក បង្កឲ្យភ្ញាក់ផ្អើល កម្មករម្នាក់រត់គេចបាត់ នៅសល់តែម្ចាស់ ចាំមើលសមត្ថកិច្ច ដោះស្រាយយ៉ាងណា ធ្វើឲ្យពលរដ្ឋក្នុងភូមិងឿងឆ្ងល់ រហូតដល់មានអ្នកដាក់សំណួរ តើជនរងគ្រោះ ច្បាស់ជាចោរប៉ុនប៉ងលួចមាន់ មែនឬទេ ឬមួយឆ្លៀតឱកាសពេលនឹងចោទប្រកាន់ជនរងគ្រោះជាចោរ ឬមួយគ្រាន់តែជាចំណោទ ដើម្បីឲ្យម្ចាស់ទីតាំងរួចខ្លួន ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច បានត្រឹមប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯទង្វើរបញ្ហាដែលផ្តើមឲ្យមនុស្សម្នាក់ក្នុងភូមិស្លាប់ ហើយចោទថាចោរប៉ុនប៉ងលួចមាន់ទៀតនោះ សមត្ថកិច្ចហាក់បីដូចជាចង់បញ្ចប់រឿងឲ្យស្ងប់ស្ងាត់ទៅវិញ ក្រោយពីកម្មករមើលថែរោងកសិដ្ឋានម្នាក់រត់គេចខ្លួនបាត់ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង