ពុទ្ធោ! ហេតុតែគ្នាជាជនអនាថា បើករថយន្តកិនស្លាប់ហើយធ្វើដូចជារឿងធម្មតា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នេះមន្រ្តីចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញសហការណ៍ជាមួយមន្រ្តីចរាចរណ៍ខណ្ឌដូនពេញបានចុះឃាត់រថយន្តដែលបង្កហេតុចរាចរណ៍មួយ។ ហេតុការណ៌ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៧ បន្ទាប់ពីប្រទះឃើញជនអនាថា ដេកនៅមុខផ្ទះលេខ៥០និង៥១ ផ្លូវលេខ១៥៤ មុខផ្សារសីធីម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

តាមប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាកPorsche ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AC- 1388 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកជនរងគ្រោះដែលជាជនអនាថា ត្រូវបានប្រជាពលរដ្ឋសង្កេតឃើញថា គាត់តែងតែដេកមុខផ្ទះគេស្ទើររាល់យប់និងជួនកាលដើរទៅកន្លែងផ្សេងៗលុះដល់យប់កើតហេតុនេះជនរងគ្រោះក៏ត្រូវរថយន្តកិនស្លាប់នៅមុខផ្ទះកើតហេតុហាក់ដូចជារឿងធម្មតារួចក៏បានបើករថយន្តចូលផ្ទះបាត់ទៅ ដោយមិនគិតពីអាយុជីវិតរបស់គេ។

ប្រភពដដែលបានអោយដឹងថាជនរងគ្រោះឈ្មោះថាម៉ៅ អាយុ៣៥ឆ្នាំ មានមុខរបរដើររើសអេតចាយដេកតាមផ្លូវ យប់ត្រង់ណាដេកត្រង់ហ្នឹងមិនដឹងថាមានស្រុកកំនើតនៅទីណាទេ។

ក្រោយពេលកើតហេតុជនរងគ្រោះវាចេញមកអោយគេជួយ តែនៅពេលដែលរថយន្តសង្រោះបានមកដល់ពិនិត្យឃើញថាជនរងគ្រោះបានបាត់បង់ជីវិតបាត់រួចទៅហើយ។ រីឯរថយន្តបង្កនោះវិញបានបើកចូលក្នុងផ្ទះកន្លែងកើតហេតុធ្វើមិនដឹងមិនលឺឡើយ។ ក្រោយពីជនរងគ្រោះស្លាប់ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចក៍ប្រគល់ទៅអោយមន្ត្រីជំនាញចរាចរណ៌ក្រុងចាត់វិធានការតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានយកទៅតំកល់ទុកនៅវត្តទឹកថ្លា លុះដល់ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មន្ត្រីចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញបានយករថយន្តបង្ករទៅស្នងការរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ ចំណែកអ្នកបើកបរវិញសមត្ថកិច្ចបានប្រាប់ថាគេចខ្លួនបាត់ហើយ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាតាំងពីពេលកើតហេតុរហូតដល់សមត្ថកិច្ចទៅដល់គឺមិនបានឃើញផ្ទះដែលមានស្លាកយីហោ អេនជែលប៊ូសគ្រុប មិនបានបើកទ្វានោះទេតែមូលហេតុអ្វីបានជាអ្នកបើកបររថយន្តគេចខ្លួនបាន(ជាចំងល់របស់ប្រជាពលរដ្ឋ) ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង