ខឹងខុសខឹងខាត! សន្តិសុខក្រុមហ៊ុន APAម្នាក់ ខឹងប្រពន្ធទិញសាំង២លីត្រយកមកដុតសម្លាប់ខ្លួន (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើងទាំងព្រឹក បន្ទាប់ពីមានបុរសម្នាក់ជាសន្តិសុខយាមរបស់ក្រុមហ៊ុន APA យាមនៅឃ្លាំងមួយកន្លែង បានតូចចិត្តខឹងនឹងប្រពន្ធរបស់ខ្លួនទិញសាំងចំនួន២លីត្រ មកចាក់លើខ្លួនរួចដុតបណ្តាលឲ្យឆាបឆេះពេញខ្លួនប្រាណ បណ្តាលឲ្យរងរបួសធ្ងន់រលេះរលួយពេញខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលប្រជាពលរដ្ឋមួយកន្លែងជាន់ទី៣ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះមានឈ្មោះ រី លីដា អាយុ៣២ឆ្នាំ មុខរបរជាសន្តិសុខរបស់ក្រុមហ៊ុន APA ត្រូវបានក្រុមហ៊ុនឲ្យមកយាមនៅចំណុចឃ្លាំងកើតហេតុខាងលើ ដោយបុរសខាងលើនេះ បានសារភាពថា ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

យោងតាមប្រភពព័ត៌មានពីអ៊ំុស្រីម្នាក់ ដែលរស់នៅក្បែរកន្លែងកើតហេតុផ្ទាល់ និងឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសជាសន្តិសុខខាងលើ ស្ថិតក្នុងសភាពប្លែកៗ បានដើរក្រតេក្រតឺ ទៅទិញសាំងពីការ៉ាស់មួយកន្លែង ចំនួន២លីត្រ ពេលទិញហើយនោះស្រាប់តែបុរសរូបនេះបានយកសាំងឡើងទៅលើផ្ទះជួលជាន់ទី៣ មកចាក់ស្រោចលើខ្លួនរួចដុតបណ្តាលឲ្យឆេះរោលពេញខ្លួនតែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយសង្គ្រោះដោយយកបុរសខាងលើមកខាងក្រោម រួចដាក់ទឹកត្រាំទឹកកកសង្គ្រោះបឋម ទម្រាំរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ប៉ុន្តែគួរបញ្ជាក់បន្ថែមថា បុរសខាងលើនេះគ្រាន់តែរងរបួសធ្ងន់តែប៉ុណ្ណោះ មិនបណ្តាលឲ្យស្លាប់នោះទេ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង