ពុទ្ធោ! យុវតីម្នាក់តូចចិត្តខ្លួនឯងប្រលងធ្លាក់បាក់ឌុប សម្រេចចិត្តចង ក សំលាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ ដោយសារប្រឡងបាក់ឌុបធ្លាក់ ព្រមទាំងបាក់ទឹកចិត្ត ធ្វើឲ្យយុវតីមួយរូបបានបង្ខំចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃ‌ទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះ ក្នុងបន្ទប់នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។

ជនរងគ្រោះ‌ ឈ្មោះ‌ អោក សុភាព ភេទស្រី១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅភូមិ-ឃុំ‌ កើត‌ហេតុ‌(ស្លាប់‌)។ មានឪពុក‌ឈ្មោះ សយ អោក‌ អាយុ៥២ឆ្នាំ មុខរបរ‌ជាងកង់ និងម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌ មុខរបរ‌‌‌កសិករ‌ នៅភូមិ ឃុំ‌កើត‌ហេតុ‌ ។

ក្រោយពីសមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក ដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ហើយបានពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារចង់ ក សំលាប់ខ្លួនឯងប្រាកដមែន។ ចំណែកសាកសពក្រោយពីធ្វើការពិនិត្យចប់សព្វគ្រប់រួច សម្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង