នាំមកជូនដោយ៖

វិធីប្រើប្រាស់ស្រោមអនាម័យស្រ្តីឲ្យបានត្រឹមត្រូវ


ទំហំអក្សរ៖ S M L

ជាធម្មតា​មនុស្សមួយចំនួនធំបាន​គិតថា​ មានតែមនុស្សប្រុសទេដែល​មានស្រោមអនាម័យ​ ហើយមានតែមនុស្សប្រុសទេដែល​ត្រូវតែប្រើប្រាស់​ស្រោមអនាម័យ​ ប៉ុន្តែការគិតនេះគឺពុំត្រឹមត្រូវនោះទេ​ ដោយសារតែ​ស្រោម​អនាម័យ​ក៏មាន​សម្រាប់​មនុស្សស្រីផងដែរ​ ប៉ុន្តែសំណួរសួរថា​ តើ​ធ្វើដូចម្តេចដើម្បីឲ្យ​ប្រើប្រាស់​ស្រោម​អនាម័យរបស់​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​?​ ខាងក្រោមប៉ុន្មានចំនុចនេះគឺជាវិធីសាស្រ្តប្រើប្រាស់​ស្រោម​អនាម័យមនុស្សស្រី​៖

បើទោះបីជាស្ត្រីជាធម្មតាត្រូវចំណាយអស់ថវិកាថ្រើន​ទៅ​លើ​ស្រោមអនាម័យ ក្នុងមួយស្រោមអនាម័យនិងអាចត្រូវបានប្រើតែម្តងក៏​ដោយ​​ អ្នកគួរតែអនុវត្តការប្រើស្រោមអនាម័យទៅលើ​ខ្លួនអ្នក​ដោយ​ផ្ទាល់​ ជំនួសឱ្យការប្រើវាសម្រាប់ជាលើកដំបូងនៅ​ក្នុង​កំឡុងពេល​នៃ​ការ​ចាប់​ផ្តើម​រួមភេទ។ បើទោះបីជាការបញ្ចូលស្រោមអនាម័យនេះគឺជាការងាយស្រួលនៅពេលដែលអ្នកចាប់​ផ្តើម​យល់​ច្បាស់ពីវា​ក៏​ដោយ​ អ្នកគួរតែសាកល្បងវានៅលើខ្លួនរបស់​អ្នក​ដោយ​ផ្ទាល់​ជាមុនសិន​​ យ៉ាងហោចណាស់ម្ដងឬពីរដងដើម្បីធ្វើឲ្យ​អ្នក​​ប្រាកដថាអ្នកអាចប្រើ​ប្រាស់​វា​បាន​ដោយ​ត្រឹមត្រូវ​។

ជំហ៊ានទី១៖

ហែកស្រោម​អនាម័យពីកញ្ចប់​ទៅតាម​សញ្ញា​ដែល​មាន​ស្រាប់​នៅ​ផ្នែក​ខាង​លើ​នៃ​កញ្ចប់​ ដោយ​អ្នក​ត្រូវ​ច្បាស់​ខ្លួន​ឯងថា​វា​ជាស្រោម​អនាម័យ​ដែល​ថ្មី​ ហើយ​មិន​ទាន់​ផុត​កំណត់​​នៃ​ការ​ប្រើ​ប្រាស់​។​ ព្រោះថា​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ទ្វា​រមាស​របស់​អ្នក​ប្រសិន​បើ​វា​ផុត​កំណត់​នៃ​ការ​ប្រើ​ប្រាស់​។

ជំហ៊ានទី២៖

ដាក់​​ spermicide ឬក៏​ទឹក​រំអិលដែល​ប្រើ​សម្រាប់​សម្លាប់​មេជីវិត​ឈ្មោល​​ ដោយ​ការប្រើប្រាស់ spermicides រួមជាមួយនឹងស្រោមអនាម័យស្ត្រី​ វា​ជា​ការ​ការពារ​បន្ថែម​ទៀត​ទៅ​លើ​ការប្រឈម​នៃ​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ប្រការ​ចៃ​ដន្យ​ណា​មួយ​។ បើទោះ​បីជា​នៅ​ក្នុង​ស្រោមអនាម័យស្ត្រីនេះ​ វា​បាន​ភ្ចាប់​មក​ជា​មួយ​រួច​​ជាតិ​រំអិល​រួច​ហើយក៏​ដោយ​​ ការបញ្ចេញទឹករំអិលបន្ថែមទៀតអាចធ្វើឱ្យវាងាយស្រួលក្នុងការបញ្ចូលនិងប្រើស្រោមអនាម័យ។

ជំហ៊ានទី៣៖

សែ្វងរកទីតាំងដែល​អ្នក​ប្រាកដ​ថា​អាច​មាន​​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ ដើម្បីបញ្ចូលស្រោមអនាម័យ ហើយ​វា​ក៏​មាន​ភាព​ខុស​គ្នា​អ្វី​ជាមួយ​និង​ការ​សំឡី​អនាម័យ​នោះ​ទេ​ ដោយ​អ្នក​ត្រូវ​រក​ជំហ​ស្រួល​បួល​សម្រាប់​ប្រើ​ប្រាស់​វា​​ ហើយ​ដើម្ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ សម្រាប់​ការ​ដាក់​បញ្ចូល​ស្រោម​អនាម័យ​ អ្នក​អាច​សាក​ល្បង​អង្គុយ​លើ​ផ្ទៃ​រាប​ស្មើរ​ ឬក៏​អ្នក​អាចឈរ​ដាក់​ជើង​ម្ខាង​នៅ​លើ​កៅ​អី​ ឬក៏​លើ​ពូក​របស់​អ្នក​បាន​។

ជំហ៊ានទី៤៖

ច្របាច់​ផ្នែក​ខាង​ចុង​នៃ​ស្រោម​អនាម័យ ច្របាច់​ហើយ​កាន់​វា​ឲ្យ​ដូច​នៅ​ការ​ដែល​កាន់​ខ្មៅ​ដៃ​ផងដែរ​ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ដាក់​បញ្ចូល​ ដោយសារ​តែ​ស្រោម​អនាម័យ​វា​អាច​និង​របូតចេញពីដៃ​របស់​អ្នក​ ដោយសារ​តែ​វា​មាន​ភាព​រអិលពីទឹក​រំអិល។

ជំហ៊ានទី៥៖

ប្រើ​ប្រាស់​ម្រាម​ដៃ​របស់​អ្នក​ជាជំនួយ​សម្រាប់​ការ​ដាក់​បញ្ចូល​ស្រោម​អនាម័យ​ទៅ​ក្នុង​ទ្វារមាស​របស់​អ្នក​ ដោយ​រុញវា​បញ្ចូលទៅ​ខាងក្នុងទ្វារមាសរបស់អ្នក។

ជំហ៊ានទី៦៖

រុញ​បញ្ចូល​ស្រោម​អនាម័យ​ឲ្យ​ចូល​ទៅ​កាន់តែ​ជ្រៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ សម្រាប់​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​នេះ​ផងដែរ​ អ្នក​ប្រហែល​ជា​មិន​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាននោះ ព្រោះថា​ប្រៀប​បានទៅ​និង​ការ​ដាក់​ដុំអ្វី​ម៉្យាង​ចូល​ទៅ​ខាង​ក្នុង​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ភាពទើស​ទាល់​ក្នុង​អារម្មណ៍​បាន​ផងដែរ​ ប៉ុន្តែ​ក្រោយ​មក​អ្នក​អាច​និង​ទទួល​អារម្មណ៍​ធម្មតា​វិញ​ ដែល​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា​អ្នក​បាន​ពាក់​វា​ត្រឹម​ត្រូវហើយ​។

ជំហ៊ានទី៧៖

ធ្វើ​ការ​ដក​ម្រាម​ដៃ​របស់​អ្នក​ចេញ ដោយ​ត្រូវ​តែ​ប្រាកដថាផ្នែក​ខាង​ចិញ្ចៀនខាងក្រៅនៃ​ស្រោម​ត្រូវបាន លាន​ចេញមក​ក្រៅពី​ទ្វារ​មាស​របស់​អ្នក​យ៉ាង​ហោចណាស់មួយ​អ៊ីញ។ ប្រសិនបើវាលាន​ចេញ​មក​ក្រៅ​ច្រើនពេក​ ឬក៏​តិច​ពេក​ អ្នកអាច​និង​ត្រូវធ្វើ​​ការពិនិត្យមើលឡើង​វិញ​ថា​អ្នក​ពិត​ជា​បាន​ដាក់​វា​បញ្ចូល​ដោយ​ត្រឹមត្រូវ។

ជំហ៊ានទី៨៖

នៅពេល​ដែល​អ្នក​បាន​ដាក់​វា​បញ្ចូល​ត្រឹម​ត្រូវ​រួច​រាល់​ហើយ សូម​ធ្វើ​ការ​សាក​ល្បង​ ដោយ​ការ​ឲ្យ​ដៃ​គូរបស់​អ្នក​ស៊ក​បញ្ចូល​លិង្គ​របស់​គាត់​ តែ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ផ្តល់​ដំណឹង​ឲ្យ​ដៃ​គូ​បាន​ដឹង​ជា​មួយ​ ដើម្បី​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដាក់​បញ្ចូល​លិង្គ​របស់​គាត់​។​ ឬក៏​អ្នក​អាច​ជា​អ្នក​ជួយ​តម្រង់​ប្រដាប់​ភេទ​ដៃ​គូ​របស់​អ្នក​ក៏​បាន​ដែរ​ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់​ថា​វា​ពិត​ជា​បាន​ចូល​ក្នុង​ស្រោម​អនាម័យ​ពិត​ប្រាកដ​មែន​។

ជំហ៊ានទី៩៖

នៅ​ពេល​ដែល​ចាប់​ផ្តើម​ដំណើរ​ការនៃ​ការ​រួម​ភេទ​ ជា​ធម្មតា​ស្រោម​អនាម័យ​ដែល​​នៅ​ខាង​ក្នុង​ទ្វារមាស​របស់អ្នក​ តែង​តែ​មាន​ផ្លាស់​ទី​ ដូច្នេះ​វា​អាច​បណ្តាល​ឲ្យ​លិង្គ​របស់​ដៃ​គូ​របស់​អ្នក​មាន​ការ​របូត​ចេញ ដោយ​សារ​តែ​មាន​ភាព​រអិលឬក៏​ប្របាប់​ភេទ​របស់​គេតូច​ខ្លី។ ប៉ុន្តែ​អ្នក​ធ្វើការ​ជួយ​ដាក់​បញ្ចូល​ឲ្យ​ដៃ​គូរ​របស់​អ្នក​បានឡើង​វិញ​ដោយ​គ្មាន​បញ្ហា​នោះ​ឡើយ​។ ហើយ​នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​រួម​ភេទ​ប្រសិន​បើ​អ្នក​បាន​ឮ​សម្លេង​ខ្លាំងដោយ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ អ្នក​អាច​ធ្វើ​ការ​បន្ថែម​ទឹក​រំអិល​បាន​។ ហើយ​នៅ​ពេល​ដែល​អ្នក​បញ្ចប់​បេសកម្ម​លើ​គ្រែ​រួច​ហើយ​ អ្នក​អាច​ធ្វើ​ការ​ដក​ស្រោម​អនាម័យ​ចេញមក​វិញបាន​។​

វិធីសាស្រ្ត​ក្នុង​ការ​ដក​ស្រោម​អនាម័យ​ចេញ​មក​វិញ​៖

ជំហ៊ានទី១៖

ច្របាច់​ផ្នែក​ខាង​កង​ចិញ្ជៀន​​ បន្ទាប់​មក​ធ្វើ​ការ​បង្វិល​វា​ ដោយ​ការធ្វើ​បែប​នេះ​ គឺ​ដើម្បី​កំុ​ឲ្យ​ទឹក​កាម​ដែល​មាន​នៅ​ក្នុង​ស្រោម​កំពប់​ចេញមក​ក្រៅ​។

ជំហ៊ានទី២៖

បន្ទាប់​មក​ទាញ​យក​ស្រោម​អនាម័យ​ចេញ​ពី​ទ្វារមាស​របស់​អ្នក​ដោយ​ថ្មមៗ​ និង​យឺត​ៗ​បំផុត​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ទ្វារមាស​របស់​អ្នក​។

ជំហ៊ានទី៣៖

បោះស្រោមអនាម័យដែល​បាន​ប្រើ​ប្រាស់​រួច​ចូល​ទៅ​ក្នុង​ធុង​សម្រាម​ ព្រោះថា​អ្នក​មិន​អាច​យក​វា​មក​ប្រើប្រាស់​សារ​ជា​ថ្មី​វិញ​បាន​នោះ​ទេ។

ប្រែ​សម្រួល​ដោយ​៖​ ក្រុម​ការងារ​​ Express

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង