នាំមកជូនដោយ៖

អស់បញ្ហារន្ធញើសធំៗទៀតហើយ! ជាមួយវិធីសាមញ្ញទាំង ៥យ៉ាងនេះ


ទំហំអក្សរ៖ S M L

ភាគច្រើន មនុស្សគ្រប់រូប តែងជួបបញ្ហា រន្ធញើសធំៗ នៅលើផ្ទៃមុខ ដែលវាជាហេតុ អាចធ្វើឲ្យបាត់បង់ សម្រស់មួយផ្នែកផងដែរ។ ប៉ុន្តែថ្ងៃនេះ ខ្មែរឡូត នឹងជម្រាបប្រាប់ ប្រិយមិត្ត ពីវិធីដោះស្រាយ ចំពោះបញ្ហាមួយនេះ៖

១) ស្ករសពណ៌ត្នោត៖ ស្ករស មានផ្ទុកសារធាតុម្យ៉ាង ឈ្មោះថាអាស៊ីត Glycolic។ ចំពោះអាស៊ីត glycolic នេះ គឺជាអាស៊ីត Alpha -Hydroxy ដែលវា មានតួនាទី យ៉ាងសំខាន់ ក្នុងការថែទាំ សុខភាពស្បែក។ បន្ថែមពីនេះទៅទៀត ចំពោះអាស៊ីត Glycolic នេះ វាជា គ្រឿងផ្សំមួយ ដែល ផលិតផលថ្លៃៗ មួយចំនូន នៃគ្រឿងសម្ផស្សស្បែក តែងតែបញ្ចូលវា ចូលទៅក្នុងនោះ ពីព្រោះ វាអាចជួយ កាត់បន្ថយរន្ធ ញើសធំៗ ឲ្យទៅជា តូចៗបាន។ វិធីអនុវត្ត៖ ដាក់ស្ករ ពណ៌ត្នោត មួយស្លាបព្រាបាយ និង ទឹកឃ្មុំ មួយស្លាបព្រាបាយ រួចកូរគ្រឿងផ្សំ ទាំង២នេះ ឲ្យសព្វ ហើយលាប លើមុខរបស់អ្នក ដោយប្រើម្រាមដៃ ទៅដុសខាត់ថ្នមៗ។ ទុកវាចោល រយៈពេល៥នាទី រួចលាងទឹកចេញជាការស្រេច។

២) ម៉្សៅ Fuller’s Earth ៖ ម៉្សៅ Fuller’s Earth នេះ ជាផលិតផលធម្មជាតិមួយ ដែលអាច ជួយពន្លិចរន្ធញើស នៅលើមុខ ឲ្យទៅជា តូចបាន។ មិនតែប៉ុណ្ណោះ វាជួយទៅបន្សាបជាតិពុល នៅក្នុងកោសិកាស្បែក និងជួយលាងសម្អាត រន្ធញើសក្នុងស្បែក បានយ៉ាងល្អ ទៀតផង។វិធីអនុវត្ត៖ ដាក់ម៉្សៅ Fuller’s Earth មួយស្លាបព្រាបាយ ចាក់ទឹកផ្កាកុលាប មួយស្លាបព្រាបាយដែរ និងចាក់ទឹកឃ្មុំ កន្លះស្លាបព្រាបាយ។ កូរឲ្យសព្វ ហើយលាបលើមុខរបស់អ្នក ទុកវារហូតដល់ស្ងួត ខ្លួនឯង ចាំលាងទឹកចេញ។

៣) ល្ហុង៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ល្ហុងជា ផ្លែឈើមួយ មានជាតិវីតាមីនA ហើយវាដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយលើបញ្ហា ស្បែកមុខ របស់អ្នក បានមួយចំនួន ជាពិសេសគឺបញ្ហា រន្ធញើសធំតែម្តង។ វិធីអនុវត្ត៖ យកផ្លែល្ហុងទុំស្រស់មួយ មកចិតសំបក រួចយកតែសាច់ ខាងក្នុង បន្ទាប់មក លាយជាមួយ អំបិលសមុទ្រ រួចកូរចូលគ្នាឲ្យសព្វ បន្ទាប់មក យកមក ដុសខាត់នៅលើផ្ទៃមុខ។ ចុងក្រោយអ្នកទុកវាចោល រហូតដល់ស្ងួត ចាំលាង សម្អាតជាមួយទឹក ជាការស្រេច។

៤) ទឹកខ្មេះផ្សំ ពីផ្លែប៉ោម៖ ទឹកខ្មេះដែលផ្សំ ពីផ្លែប៉ោម នេះអាចជួយ លើបញ្ហារន្ធញើស ដែលមានទំហំធំបាន នៅលើស្បែកមុខ។ វិធីអនុវត្ត៖ ចាក់ទឹកខ្មេះប៉ោម មួយស្លាបព្រាបាយ រួចលាបលើមុខ របស់អ្នកឲ្យសព្វ ហើយទុកវាចោល ប្រមាណ ២ទៅ៣នាទី រួចចាំលាងចេញទឹកចេញ។

៥) ទឹកក្រូចច្របាច់៖ ទឹកក្រូច មិនត្រឹមតែ ផ្តល់នូវ រសជាតិដ៏ឈ្ងុយឆ្ងាញ់ នៅពេល អ្នកពិសានោះទេ ប៉ុន្តែវា ក៏បានជួយអ្នក លើបញ្ហារន្ធញើស នៅលើ ផ្ទៃមុខរបស់អ្នក។ ជាពិសេសនោះ វាជួយឲ្យស្បែក របស់អ្នក មានភាពក្មេងជាងវ័យ ថែមទៀតផង។ វិធីអនុវត្ត៖ ចាក់ទឹកក្រូចស្រស់ ដែលអ្នក ទើបច្របាច់រួច ចូលក្នុងចានគោម បន្ទាប់មកលាបលើមុខ បន្ទាប់មក ទុកចោលប្រមាណ២ ទៅ៣នាទី ចុងក្រោយយក កន្សែងសើមស្អាត មកជូតមុខរបស់អ្នក ដោយថ្នមៗ។

ទាំងនេះ ជាវិធីដោះស្រាយ នៃបញ្ហារន្ធញើសធំៗ នៅលើមុខរបស់អ្នក៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង