អស់កង្វល់នឹង បញ្ហាសក់ខូចទៀតហើយ ដោយវិធីធម្មជាតិទាំង ៧យ៉ាងនេះ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងរដូវក្តៅ កម្តៅថ្ងៃ កាំរស្មី UV និង ជាតិពុលដែលមាន ក្នុងបរិយាកាស អាចបំផ្លាញ សក់របស់លោកអ្នក ឲ្យមានសភាព រឹង និងស្ងួត។ លោកអ្នកនឹងអស់ កង្វល់ជាមួយ បញ្ហាទាំងនេះ ដោយមិនចាំបាច់ ចំនាយប្រាក់ ច្រើនហើយទទួលបាន ប្រសិទ្ធភាពល្អ ជាមួយ ផលិតផល ដែលមានក្នុងផ្ទះ មកធ្វើជាឱសថ ព្យាបាល សក់ខូច។ ដូច្នេះអ្នក នឹងបានជ្រាប ពីផលិតផល ងាយៗ ៧យ៉ាង ប្រើសម្រាប់ព្យាបាលសក់ របស់អ្នកបាន៖

១. ផ្លែអាវូកាល់ដូ៖ ផ្លែអាវូកាល់ដូ (ផ្លែបឺរ) ត្រូវបានប្រើប្រាស់ ជាញឹកញាប់ ក្នុងការថែរក្សា សម្ផស្ស និង ផ្តល់ប្រសិទ្ធភាព ខ្ពស់ផងដែរ។ វាសាកសម ចំពោះសក់ដែល ស្ងួត និងបែកចុង ដោយធ្វើឲ្យ សក់អ្នក មានសភាព ទន់រលោង និងក្រាស់ល្អ។ ដូច្នេះ អ្នកគ្រាន់តែ យកផ្លែអាវូកាល់ដូទុំ ជាមួយទឹកដោះគោ កន្លះពែង និង ប្រេងអូលីវ មួយស្លាព្រាបាយ ក្រឡុកចូលគ្នា រួចលាបលើសក់ ទុកចោល ១៥នាទី រួចលាងចេញ ជាការស្រេច។

២. ស៊ុត៖ ការព្យាបាលសក់ ដោយស៊ុត អាចធ្ចើឲ្យសក់អ្នក មានសំនើម ព្យាបាលសក់ខូច និង ធ្វើឲ្យសក់ដុះឡើងវិញ ដោយលោកអ្នក គ្រាន់តែយក ស៊ុតផ្នែក ក្រហម ប្រេងអូលីវ ២ស្លាបព្រាបាយ ទឹកដោះគោ មួយពែង និង ទឹកក្រូចឆ្មា លាយចូលគ្នា ឲ្យសព រួចលាបលើសក់ និងស្បែកក្បាល ទុកចោល ១៥ ទៅ ២០នាទី ទើបលាងចេញ ជាការស្រេច។

៣. ទឹកដោះគោជូរ(យ៉ាអួ)៖ លោកអ្នកគ្រាន់តែយក យកទឹកដោះគោយ៉ាអួ កន្លះពែង (សំរាប់សក់ខ្លី)យកមកលាប នឹងម៉ាស្សា លើសក់ដែលសើម ហើយទុកវាចោល ១៥ ទៅ ២០នាទី សឹមលាងចេញ បន្ទាប់មក ធ្វើការកក់សក់ ដូចធម្មតា ពេលនោះអ្នក នឹងទទួលបាន សក់ដែលស្រស់ស្អាត មិនបែកចុង។

៤. ផ្លែចេក៖ ផ្លែចេកសម្បូរ ទៅដោយ វីតាមីន A, E, C និង ប៉ូតាស្យូម ដែលអាចកាត់ បន្ថយជាតិប្រេង ដែលមានលើ ស្បែកក្បាល។ លោកអ្នកគ្រាន់តែ យកចេកទុំ ២ផ្លែ ក្រឡុកជាមួយ ប្រេងដូង ប្រេងអូលីវ និង ទឹកឃ្មុំ មួយមុខ កន្លញស្លាបព្រាបាយ រួបលាបលើសក់ ទុកចោល ៥នាទី រួចលាងជំរះ ដោយទឹកក្តៅ ឧណ្ឌៗ ឬទឹកត្រជាក់។ វាធ្វើឲ្យលោកអ្នក ទទួលបាននូវសក់ ទន់ និង ភ្លឺរលោង គ្រប់ពេលវេលា។

៥. ប្រេងដូង៖ ប្រេងដូង សាកសមបំផុត សម្រាប់សក់ ខូចស្ងួត ដូច្នេះលោកអ្នកគ្រាន់តែ លាយប្រេង ដូង២ភាគ និង ប្រេងអូលីវ ១ភាគ យកមកលាប លើសក់ និងទុកវា ក្នុងមួកងូតទឹក ក្នុងពេលវេលា សមរម្យ រួចកក់សក់ ជាមួយសាប៊ូ និងលាងជំរះ ឲ្យបានសព្វ ជាការស្រេច។

៦. ផ្លែស្ត្របេរី៖ បើសិនជា ស្បែកក្បាល និងសក់លោកអ្នក មានប្រេងច្រើន លោកអ្នកគួរ តែសាកល្បង ព្យាបាល ដោយផ្លែស្ត្របេរីនេះ ព្រោះវីតាមីន C ក្នុងស្ត្របេរី អាចជួយកាត់បន្ថយ ជាតិប្រេង លើស្បែកក្បាលបាន យ៉ាងល្អ និងមានផាសុខភាពផងដែរ។ លាយ ផ្លែស្ត្របេរី មួយក្តាប់ដៃ ជាមួយនឹង ប្រេងដូង និង ទឹកឃ្មុំ មួយស្លាបព្រាបាយ យកមកលាបលើ សក់ ទុកចោល ១៥ នាទីសឹមលាងចេញ ជាមួយទឹក ក្តៅឧណ្ឌៗ ឬទឹកត្រជាក់។

៧. ម្ស៉ៅធញ្ញជាតិ៖ អ្នកគួរតែប្រើប្រាស់ ការព្យាបាលសក់ ដោយម្ស៉ៅធញ្ញជាតិជា ប្រចាំ បើសិនជា ស្បែកក្បាលអ្នក មានបញ្ហាផ្សេងៗ ដូចជា រមាស់ និង មានអង្គែរ ជាដើម។ ងាយស្រួលបំផុត ដោយអ្នកគ្រាន់តែ លាយម្ស៉ៅ ធញ្ញជាតិ ទឹកដោះគោ ប្រេង អូលីវ ឬ ប្រេងអាល់ម៉ុន មួយមុខ មួយស្លាបព្រាបាយ យកមកលាបលើ សក់ដោយទុកចោល ២០ ទៅ ២៥នាទី ទើបលាង ជំរះ ជាមួយសាប៊ូ ជាការស្រេច។

ដូច្នេះបើសិនជាសុភាពនារី ដែលមានបញ្ហា សក់ខូចបែកចុង នោះលោកអ្នកមិនបាច់ បារម្មណ៍ ទៀតនោះទេ ដោយគ្រាន់តែប្រើ គ្រឿងផ្សំងាយៗ ដែលមានក្នុងផ្ទះបាយ យកមកព្យាបាលសក់ ដោយវាមានភាពងាយ ស្រួលនិង មិនចាំបាច់ ចំនាយថវិកា ច្រើនឡើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង