ទឹកប្តូរនិស្ស័យចូលខ្លួន Prius ពន្លះបង្គោលភ្លើងបំភ្លឺផ្លូវ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ រថយន្ត Toyota Prius មួយគ្រឿង សង្ស័យអ្នកបើកបរត្រូវទឹកប្តូរនិស្ស័យ បោលរថយន្តលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាល​ឲ្យបាក់រាបដល់ដី រថយន្តខ្ទេចមួយកំណាត់មុខនិងដាច់កាឡេ​ទៅមុខលែងរួច កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។ អ្នកបើកបររថយន្តបង្កឈ្មោះ សំ រត្តនា អាយុ​៣៥ ភេទប្រុស ជាអ្នកបកប្រែភាសាចិន ស្នាក់នៅ​ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុក​កំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

រថយន្តបង្កម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-0183 បើកបរដោយបុរសម្នាក់​ តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កបើកបោះពួយ​ក្នុង​ល្បឿនលឿនពីលិចទៅកើតតាមបណ្តោយផ្លូវវេងស្រេង សង្ស័យអ្នកបើកបរស្រវឹង លុះដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលសាលាក្រុង​ដាក់តាមទ្រូវផ្លូវ បណ្តាលឲ្យបាក់រាបដល់ដី ខ្ទេចទាំងបង្គោលភ្លើងខ្ទេចទាំងរថយន្ត ទៅមុខលែងរួច ពលរដ្ឋចាប់ឃាត់អ្នកបើកបរប្រគល់ឲ្យប៉ូលីស​។​ ក្រោយកើតហេតុ​រថយន្តបង្កនិងអ្នកបើកបរផងដែរ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី​៕ អត្ថបទដោយ៖ អ្នក​ប្រម៉ាញ់ទី​ក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង