ពុទ្ធោអើយ! ខំសន្សំតាំងពីយូរហើយ តែត្រូវរលាយមួយប៉ព្រិចភ្នែក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ មានករណីអគ្គីភ័យមួយបាន កើតឡើង​នៅរសៀ​ល​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល។  ផ្ទះ​ដែល​ទទួលរង​ការឆាបឆេះ​នោះ មាន​ទំហំ​ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ សាងសង់​អំពី​ឈើ ប្រក់ស័ង្កសី មាន​ម្ចាស់​ឈ្មោះ ឡុង ប្រុស ភេទ​ប្រុស អាយុ៤២ឆ្នាំ និង​ប្រពន្ធ ​ឈ្មោះ ឆុំ សារូ អាយុ៣៩ឆ្នាំ មានមុខរ​បរជាកសិក​រ បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនរួមមាន ប្រាក់៩,០០០ដុល្លារ ប្លង់ដី២សន្លឹក និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត។

សកម្មភាពប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយពន្លត់ភ្លើង

បើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែខាងគ្នាបានបានឲ្យដឹងថា មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​បាន​បិទទ្វា រួច​ចេញទៅ​ធ្វើការរៀងៗខ្លួនអស់ទៅ។ រហូតមកដល់​ម៉ោង​កើតហេតុ ស្រាប់​តែមាន​អគ្គីភ័យ​បាន​ឆាបឆេះ​តែម្តង ហើយ​អ្នកភូមិ​នៅក្បែ​នោះ បាន​ជួយ​យក​ទឹក​ទៅ​ពន្លត់​ដែរ តែ​ជួយ​មិនពន្លត់មិនឈ្នះ ដោយសារ​អណ្តាតភ្លើង​បាន​ពេញក្រមំ​ទៅហើយ។ សូមបញ្ជាក់ផងដែរចំពោះករណីអគ្គីភ័យមួយនេះ​នគរបាល​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់នោះទេ៕ ប្រភព៖ ហ្វេសប៊ុក

សកម្មភាពប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយពន្លត់ភ្លើង

សកម្មភាពប្រជាពលរដ្ឋ និង សមត្ថកិច្ចជួយពន្លត់ភ្លើង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង