ពុទ្ធោថ្នាំច្រើនម្ល៉េះ! ខូចអនាគតអស់ហើយនៅក្មេងមិនខំរៀនបែរជាទៅលក់ថ្នាំញៀន (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារីជាជនសង្ស័យ២នាក់រួមនិងថ្នាំញៀន ១៣កញ្ចប់តូចត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន ករណីឃាត់ខ្លួននេះកាលពីវេលាម៉ោង០៩និង៣០នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឈនៈ២ ស្ថិតនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ១-ឈ្មោះ យាន យូម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ២-ឈ្មោះ វ៉ុន សៀវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ។

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ បានជិះម៉ូតូល្បាតចូលទៅក្នុងសួនឧស្សាហកម្មវឌ្ឈនៈ២ ស្ថិតនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាគុប សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1AM-6377 ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានឃាត់ធ្វើការឆែកឆេរឃើញក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ថង់តូច នៅក្នុងជើងខោរបស់ឈ្មោះ យាន យូម៉ី ដែលយកមកចែកចាយនៅក្នុងរោងចក្រខាងលើ។

វត្ថុតាំងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ថង់តូច និងម៉ូតូ១គ្រឿងម៉ាកហុងដាគុប បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណូមរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំចាត់ការតាមនិតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង




ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង