នាំមកជូនដោយ៖

ស៊យទាំងព្រឹក មកលួចប៉ះចំម៉ូតូមានសំលេងរោទិ៍


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ស៊យទាំងព្រឹកលួចកាច់សោរកម៉ូតូចំម៉ូតូមានកុងតាក់សំងាត់ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិសង្កាត់ស្រះចកខណ្ឌដូនពេញ ។

បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចកបានចុះមកដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្រះចកនិងអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង