សមត្ថកិច្ចចុះឆែកឆេរឃ្លាំងទទួលបញ្ចាំមួយទៀត រកឃើញរថយន្តជាច្រើនម៉ាកដែលមាន…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ដោយមានការស្នើរសុំពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ លោក តាំង សុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់នឹងអនុញ្ញាតអោយតំណាងអយ្យការដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះឆែកឆេរឃ្លាំងទទួលបញ្ចាំរថយន្ត នឹងម៉ូតូដ៏ធំមួយកន្លែងស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជុំវិញប្រតិបត្តិការចុះឆែកឆេរឃ្លាំងខាងលើដឹកនាំដោយផ្ទាល់ពីសំណាក់លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ នឹងមានការចូលរួមពីលោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកអធិការខណ្ឌនឹងមេបញ្ជារងកងរាជអាវុធហត្ថខណ្ឌរួមនឹងកម្លាំងសមត្ថកិច្ចជាច្រើនទៀតហើយចំពោះប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញរថយន្តជាច្រើនម៉ាក សរុបចំនួន ៣៣គ្រឿង នៅក្នុងឃ្លាំងមួយនេះ ហើយសមត្ថកិច្ចបានពិនិត្យទៅលើឯកសារទទួលបញ្ជាំយាន្តយន្តទាំង៣៣គ្រឿងនោះ គឺពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ ដោយមានឯកសារទទួលបញ្ចាំត្រឹមត្រូវ ។

 

គួរបញ្ជាក់ថា ក្រោយពីឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញបានដាក់បញ្ជាអោយកម្លាំងអាជ្ញាធរ សមត្ថកិច្ចគ្រប់បណ្តាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញចេញប្រតិបត្តិការត្រួតពិនិត្យមើលច្បាប់ទម្លាប់គ្រប់ទីតាំងឃ្លាំងទទួលបញ្ចាំ ទើបសមត្ថកិច្ចខណ្ឌដង្កោ បានចុះត្រួតពិនិត្យតាមមូលដ្ឋានហើយសង្កេតឃើញឃ្លាំងខាងលើដែលមានម្ចាស់ឈ្មោះ ឃឹម យោល ភេទប្រុស អាយុ ៥៦ឆ្នាំ មានទទួលបញ្ចាំរថយន្តនឹងម៉ូតូ ដូច្នេះសមត្ថកិច្ច មានការសង្ស័យទីតាំងទទួលបញ្ចាំនេះ ជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ សមត្ថកិច្ចក៏បានធ្វើលិខិតស្នើរសុំទៅ ប្រធានសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំដីកាចុះឆែកឆេរទីតាំងឃ្លាំងខាងលើនេះតែម្តងទៅ ប៉ុន្តែក្រោយទទួលបានដីកាអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញហើយនោះ ទើបនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចចម្រុះក៏ចុះឆែកឃ្លាំងរកឃើញរថយន្តដែលយកមកបញ្ចាំ ចំនួន ៣៣ គ្រឿង ដែលមានឯកសារទទួលបញ្ចាំត្រឹមត្រូវ ហើយមិនមានរកឃើញអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយណាមួយទីតាំងក៏មានច្បាប់ដែរ ដូច្នេះព្រះរាជអជ្ញារ រងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដកកម្លាំងចេញពីទីតាំងឃ្លាំងខាងលើនឹងប្រគល់រថយន្តទាំង៣៣គ្រឿងនោះឲ្យទៅម្ចាស់ឃ្លាំងប្រកបអាជីវកម្មជាធម្មតាវិញ ។

 

សូមបញ្ជាក់បន្ថែមថាប៉ុន្មានថ្ងៃនេះគេសង្កេតឃើញអាជ្ញាធរទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញបានចេញសកម្មភាពយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបង្កប់ល្បែងសីុសងគ្រប់ប្រភេទ នឹងឆែកឃ្លាំងបញ្ចាំរាប់សិបកន្លែងផងដែរ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង