សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរកឃើញគ្រឿងញៀន21កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញៈ សមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រកឃើញគ្រឿងញៀន21កញ្ចប់ កាលពីព្រឹកថ្ងៃទី៨-0៧-២០១៧វេលាម៉ោង០៤ទៀបភ្លឺ ក្រោយពីបានបើកការស្រាវជ្រាវរួច កំលាំងជំនាញអធិការដ្ឋាន ប៉ុស្តិ៍បើកប្រតិបត្តិការបង្រ្កាបជាក់ស្តែងដោយជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ៧០ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង២រូបនេះរួមមាន៖
ជនសង្ស័យទី១ ឈ្មោះ មឿង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤១១២ ផ្លូវ៨០ សង្កាត់ស្រះចកខណ្ឌដូនពេញ មុខរបរមិនពិតប្រាដក(ជួញដូរ)។
ជនសង្ស័យទី២ ឈ្មោះ ធួន ធឿម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ(ប្រើប្រាស់)។
ចំណែកសំភារះដកហូតរួមមាន៖
១/គ្រឿងញៀនក្រាមពណ៍សថ្លាចំនួន២១កញ្ចប់ ។
២/ម៉ូតូមួយគ្រឿងម៉ាកគ្រីសស្តាល់ពណ៍ខ្មៅ គ្មានស្លាកលេខ។
បច្ចុប្បន្ននេះ កងកំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីនៅចំពោះមុខច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង