សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ដែលកំពុងតែ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យដែលប្រើប្រាស់ និងចែកចាយគ្រឿង ញៀន ប្រុសស្រី ចំនួន១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបាននៅផ្ទះសំណាក់ ( យី ហោ ឌី មនោរម្យ ) ហេតុការណ៍នេះបានធ្វើឡើងកាលពី វេលា ម៉ោង ៧និង ៣៥នាទីយប់ថ្ងៃទី១៥ខែកញ្ញឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុង សង្កាត់ បឹងទំពុន ខណ្ឌ
មានជ័យ រាជធានីភ្នំពេញ ។

កិច្ចប្រតិបត្តិការបង្ក្រាបនេះ បានដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរង ខណ្ឌមានជ័យ ទទួលបន្ទុក នគរបាលយុទ្ឋតិធម៌ ធ្វើការស្រាវជ្រាវនិងបង្ក្រាប។

លោក ម៉េង វិមាន តារា បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង១១នាក់ នោះមានឈ្មោះដូចជា៖
ទី១ .ឈ្មោះ ខៀវ ប្រុសបុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់ នៅផ្ទះជួលម្តុំបឹងត្របែក ខណ្ឌចំការមន (ជាអ្នកទិញយកមកលក់បន្ត)
ទីី២.ឈ្មោះ លី លីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខ របប មិនពិតប្រកដ ផ្ទះលេខ ៤៣ ភូមិព្រែកថ្មី សង្កាត់ព្រែកបាខណ្ឌ ច្បារអំពៅ
ទីី៣.ឈ្មោះ ឡុង លូវិន ភេទទីបី ២៣ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់នៅកន្លែងឃាត់ខ្លួន
ទីី៤.ឈ្មោះ ឆេង ដាវី ភេទស្រី អាយុ២០ ឆ្នាំ មុខរបប ខារ៉ាអូខេ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន
ទីី៥.ឈ្មោះ រ៉ន ស្រីពៅ ភេទស្រី អាយុ១៦ឆ្នាំ មុខរបប ខារ៉អូខេ ស្នាក់នៅ ផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
ទីី៦.ឈ្មោះ គីម រ៉ូសា ភេទស្រីអាយុ១៥ឆ្នាំ ខារ៉ាអូខេ ស្នាក់នៅកន្លែងឃាត់ខ្លួន
ទីី៧.ឈ្មោះ ចាំង យ៉ាំងតុង ភេទទីបី ជនជាតិវៀតណាម អាយុ២៨ឆ្នាំ មុខជាងអ៊ុតសក់ ស្នាក់នៅមិនពិតប្រកដ
ទីី៨ .ឈ្មោះ គឹម លៀង ភេទស្រី អាយុ១៥ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់នៅមិនពិតប្រកដ
ទីី៩.ឈ្មោះ ម៉ៅ បញ្ញា ភេទស្រី អាយុ១៩មុខរបប មិនពិតប្រកដ ស្នាក់នៅមិនពិតប្រកដ
ទីី១០.ឈ្មោះ ស៊ី ដាកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់នៅមិនពិតប្រកដ
ទីី១១.ឈ្មោះ ឡុង គាថា ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រកដ
ទីី១២.ឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបប មិនពិតប្រកដ ស្នាក់នៅមិនពិតប្រកដ ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការខណ្ឌមានជ័យ និងកសាងសំណុំរឿងដើម្បី បញ្ជួនបន្តទៅសាលាដំបូងរាជធានីភ្នំចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង