កម្លាំងនគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍ជើងឯក ឃាត់ខ្លួនបានជនសង្ស័យបីនាក់ដែលទើបនឹងមកពីទិញគ្រឿងញៀននៅឯ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍ជើងឯក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើការត្រួតពិនិត្យ និងឆែកឆេរ រកឃើញថ្នាំញៀនចំនួន៥កញ្ចប់ជាប់នឹងខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះមានឈ្មោះ ម៉ៅ ប៊ុនដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទន្លេ ឃុំត្រឡាច ស្រុកគិរីវង្ស ខេត្តតាកែវ ដកហូតបានថ្នាំញៀន៤កញ្ចប់តូច ហើយថ្នាំញៀនទាំងនេះ គឺជនសង្ស័យបានទិញពីគេនៅផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ក្នុងខណ្ឌទួលគោក លុះជិះដល់ចំណុចផ្លូវ២១៧ ចំការដូង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដែលកំពុងដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិអាល់កុល ធ្វើការឆែកឆេររកឃើញថ្នាំញៀនតែម្តង និងដកហូតម៉ូតូម៉ាក គុបជ្រុង១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១ជ-៨៦៤៣ និងឃាត់បានជនសង្ស័យម្នាក់ទៀត ដែលជាអ្នករួមដំណើរជាមួយឈ្មោះ ស៊ី ថាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបូជាសព ស្នាក់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តកែវ។

ដោយឡែក សម្រាប់ជនសង្ស័យម្នាក់ទៀតមានឈ្មោះ អ៊ិត សុភក្ត្រ័ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៨ ផ្លូវ២៥៥ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯកកំពុងល្បាត ធ្វើការចាប់ខ្លួនដោយដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-8720 ចំនួន១គ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង និងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង