សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ដោយឆែកឃើញមានកាំភ្លើងមួយដើម និងថ្នាំញៀន៥២កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ជាក់ស្តែង ព្រមទាំងដកហូតបានកាំភ្លើងខ្លី មួយដើម និងថ្នាំញៀនចំនួន ៥២កញ្ចប់ ដោយក្នុងនោះមាន ២កញ្ចប់ធំ។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនសង្ស័យទាំង ២នាក់ខាងលើ ទី១ ឈ្មោះ ប្រាក់ វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ) ស្នាក់នៅផ្ទះកើតហេតុខាងលើ និងទី២-ឈ្មោះ គឹម ឈុនលី អាយុ ១១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

មន្ត្រីអាវុធហ្ថខណ្ឌបានប្រាប់អោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថយើងបានធ្វើការជិះល្បាតនៅតាមបណ្តោយផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ខណៈពេលកំពុងជិះល្បាតមកដល់ចំណុចខាងលើ កម្លាំងអាវុធហត្ថយើងបានប្រទះឃើញក្មេងប្រុសម្នាក់ ដោយមានការសង្ស័យ ទើបកម្លាំងយើងបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន ២៣កញ្ចប់តូច ហើយកម្លាំងបានធ្វើការសាកសួរទៅក្មេងខាងលើ។ ក្រោយពីធ្វើការសាកសួរទៅលើក្មេងប្រុសខាងលើរួចមក កម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបាននៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំងដូចគ្នា ដោយបានដកហូតថ្នាំញៀនពីជនសង្ស័យខាងលើបានថ្នាំញៀន ៦កញ្ចប់តូច។

ក្រោយមក កម្លាំងកងរាជអាវុធយើងបានធ្វើការសាកសួរ និងបាននាំជនសង្ស័យខាងលើទៅឆែកឆេរនៅផ្ទះរបស់ខ្លួន ដោយដកហូតបានថ្នាំញៀនចំនួន ២៣កញ្ចប់ ដោយក្នុងនោះមាន ២កញ្ចប់ធំ និងដកហូតកាំភ្លើងខ្លី មួយដើម។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌ បញ្ជូនខ្លួនទៅទីបញ្ជាការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង