សមត្ថកិច្ចចុះបង្ក្រាបហាងម៉ាស្សា កោសជប់ បង្កប់សេវាផ្លូវភេទ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយអង្គការមេត្រីភាព អន្តរជាតិក្រោមការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង ហាងម៉ាស្សា កោសជប់ យីហោ ៦៦៦៦ មួយកន្លែងដែលសង្ស័យថា បានបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ មានទីតាំងនៅទល់មុខសណ្ឋាគារស្រែលាភ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាម សមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួន ជនសង្ស័យជាម្ចាស់ហាង និងមេកាបាន ចំនួន ៣នាក់ (ស្រីម្នាក់) និងជួយសង្គ្រោះបានស្ត្រីជងរងគ្រោះ ចំនួន ៩នាក់ (អនីតិជនម្នាក់)។ សមត្ថកិច្ចក៏បានដកហូត ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ និងម៉ូតូ ចំនួន០៣គ្រឿផងដែរ។

ក្រោយប្រតិបត្តការ ទីតាំងហាងម៉ាស្សាត្រូបវបានព្រះរាជអាជ្ញារង សម្រេចបិទទ្វាសិនចំណែក ជនសង្ស័យ និងជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង