សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៦នាក់ដកហូតថ្នាំញៀនបាន៨កញ្ចប់តូច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា បានចុះជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ហើយក៏ប្រទះឃើញជនសង្ស័យប្រុសស្រី៦នាក់ ដែលជាជនជាតិវៀតណាម បានកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀនជាក់ស្ដែង កងកម្លាំងនគរបាលបានដកហូតថ្នាំញៀន៨កញ្ចប់តូចផងដែរ នៅចំណុចត្រង់ផ្ទះគ្មានលេខ ស្ថិតក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាវេលាម៉ោង១និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។

ជនសង្ស័យទាំង​អស់​មាន​ឈ្មោះ៖
១.ហ្វាង យ៉ាំងហ៊ុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម (ជួញដូរ)
២.ឈ្មោះ ចាំង ធីញៀវ ភេទស្រី អាយុ២៧ឆ្នាំ (ជួញដូរ)
៣.ហេង វឹង ភេទប្រុស អាយុ២៩ឆ្នាំ (ប្រើប្រាស់)
៤.ឈ្មោះ វៀង យ៉ាំងហ្វឿង ភេទប្រុស អាយុ៣១ឆ្នាំ (ប្រើប្រាស់)
៥.ឈ្មោះ ដូ សុផាង ភេទប្រុស ២៣ឆ្នាំ (ប្រើប្រាស់)
៦.ឈ្មោះ ហូរ លីលី ភេទស្រី អាយុ១៧ឆ្នាំ (ប្រើប្រាស់)

លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា បានប្រាប់ឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់ ដែលជាជនជាតិវៀតណាមនិងវត្ថុតាងខាងលើនោះគឺ ថ្នាំញៀន៨កញ្ចប់តូច កម្លាំងរបស់លោកបានជិះម៉ូតូដើរល្បាតក្នុងមូលដ្ឋាន រហូតឈានទៅដល់ទីតាំងកើតហេតុ ហើយក៏ប្រទះឃើញជនសង្ស័យ២នាក់ជាប្ដីប្រពន្ឋដែលបានឈរលក់ថ្នាំញៀននៅនិងចញ្ចើមផ្លូវ ក្បែរនៅនឹងមុខផ្ទះកើតហេតុតែម្ដង ហើយនៅមុខផ្ទះកើតហេតុខាងលើនេះ ក៏មានជនសង្ស័យប្រុសស្រី៤នាក់ទៀតកំពុងប្រើប្រាស់ថ្នាំញៀន។ ហើយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកប្រា ក៏បានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៦នាក់និងវត្ថុតាងមួយចំនួននៅនឹងកន្លែងកើតហេតុផងដែរ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាជនជាតិវៀតណាម៦នាក់និងវត្ថុតាងមួយចំនូនត្រូវបាន ដឹកបញ្ចូនទៅកាន់គរបាលប៉ុស្ដិ៍ព្រែកប្រា ហើយកំពុងតែកសាងសំណុំរឿងនិងឃុំខ្លួនបណ្ដោះអាសន្នរងចាំបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បាប់អំពៅ ចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ​ដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង