ស្រុកគិរីវង្ស! នគរបាលចាប់បានកញ្ឆាជាង១០គីឡូ ដែលដឹកតាមម៉ូតូបម្រុងឆ្លងដែនទៅវៀតណាម
តាកែវ៖ សមត្ថកិច្ចនគរបាលស្រុកគិរីវង្ស ចាប់បានកញ្ឆាជាង១០គីឡូ ដែលដឹកតាមម៉ូតូបម្រុងឆ្លងដែនទៅវៀតណាម។ ការដកហូតកញ្ឆាជាង១០គីឡូនេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ខណៈពេលដែលជនសង្ស័យដឹកតាមម៉ូតូបម្រុងឆ្លងដែនទៅវៀតណាម ត្រូវបានកម្លាំងនគរបាលស្រុកគិរីវង្ស ស្ទាក់ចាប់បាន នៅចំណុចភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការខាងលើនេះ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការគរបាលស្រុក ។
គួររំលឹកផងដែរមុនពេលធ្វើការបង្រ្កាប កងកម្លាំងសមត្ថកិច្ចបានពួនស្ទាក់ចាប់ ករណីជួយដូរគ្រឿងញៀន (កញ្ឆា) ស្រាប់តែប្រទះឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ មួយគ្រឿងដឹកកញ្ឆាក្រៀមក្នុងគោលបំណងឆ្លងដែនទៅប្រទេសវៀតណាម ពេលប្រទះឃើញសមត្ថកិច្ចឃើញ ជនសង្ស័យបានទម្លាក់កញ្ឆាក្រៀមចុះពីលើម៉ូតូ រួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់។ ក្រោយធ្វើការត្រួតពិនិយត្យរួច សមត្ថកិច្ចបានរកឃើញកញ្ឆាក្រៀមដាក់ស្បោងខ្មៅចំនួន១០ដុំ ស្មើ និងដប់គីឡូប្រាំបីខាំ ៕
មតិលើបញ្តាញសង្គម Facebook