សូមចែករំលែកបន្ត ដើម្បីបន្ថែមការប្រយ័ត្នសម្រាប់អ្នកមានកូនតូចៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ បានរត់ចូលក្រោមរថយន្តកូរ៉េដឹកដី១គ្រឿង បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ នៅត្រង់ចំណុចផ្ទះលេខ១៧២៩ តាមផ្លូវលំ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ ហ៊ឹម លីហួរ អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ផុច ចាន់រតនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ និងម្ដាយឈ្មោះ ប៉ែន ចាន់ថេត អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារ រស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ថេង វុត្ថា អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹក កំទេចថ្ម និងអាចម៌ដីលក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។

បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើរឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះម្ដាយគាត់បានទិញដីចាក់នៅរោងដាំននោង។

គាត់បានបន្ដទៀតថា ដោយម្ដាយរបស់គាត់រវល់នៅចង្ក្រានបាយ ទុកចៅប្រុសឲ្យរត់លេង ក៏ត្រូវរថយន្តកូរ៉េដែលចាក់ដីឲ្យនោះកិនបណ្ដាលឲ្យស្លាប់ ទើបគាត់ និងអ្នកជិតខាងជួយទូរស័ព្ទ ប្រាប់ទើបគាត់ ពេលមកដល់ផ្ទះមើលកូនប្រុសទប់ទឹកភ្នែកមិនជាប់ទេ ដោយមិនដឹងថាត្រូវនិយាយយ៉ាងម៉េច។

 

តាមដំណើររឿង មុនពេលកើតហេតុ ម្ចាស់រថយន្តបង្កបានដឹកអាចម៌ដី ពីតាខ្មៅ ហើយសួរស្រ្តីម្នាក់ថា ទិញអាចម៌ដីដែរឬទេ ស្រីម្នាក់នោះក៏បានសួរថាថ្លៃប៉ុន្មាន ម្ចាស់រថយន្តបានប្រាប់ថា លក់តែ២ម៉ឺនរៀលទេ ហើយស្រ្ដីរូបនោះក៏ឲ្យគាត់ចាក់ដី រួចក៏បើករថយន្តបើកដាក់អែបខាង មិនទាន់នឹងចាក់ដីផង ក៏មានក្មេងប្រុសម្នាក់រត់ ចូលក្រោមរថយន្តកង់មុខផ្នែកខាងឆ្វេង ដោយមើលមិនឃើញ បានកិនបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង