សឿយ វិសាល ថានឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្អែកនេះ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា នឹងធ្វើឲ្យអ្នកគាំទ្រក្រុមគោព្រៃកម្ពុជាមានការភ្ញាក់ផ្អើលខ្លាំង ក្នុងជំនួបជាមួយក្រុមហុងកុង ដែលជាការប្រកួតដំបូង ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 លើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចស្អែកនេះ ។

ខ្សែការពារពោរពេញដោយបទពិសោធន៍រូបនេះ បានអះអាងថា «ខ្ញុំយល់ថា សម្រាប់ការប្រកួតស្អែកនេះ គឺជាការប្រកួតមួយដ៏ល្អ និងអស្ចារ្យ សម្រាប់ក្រុមរបស់យើង ហើយក៏នឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នាភ្ញាក់ផ្អើល និងដឹងថា កម្ពុជារបស់យើង វិស័យបាល់ទាត់ដល់កម្រិតណា នៅថ្ងៃស្អែក នឹងភ្ញាក់ផ្អើលនាថ្ងៃស្អែក» ។

នេះគឺលើកឡើងដោយទំនុកចិត្តរបស់ប្រធានក្រុមគោព្រៃកម្ពុជា ។ ប៉ុន្ដែសមាជិកក្លឹបព្រះខ័នរាជស្វាយរៀងដដែល ក៏បានអំពាវនាវដល់អ្នកគាំទ្រ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករដែរ ព្រោះពួកគេ មិនអាចខ្វះការគាំទ្រ និងការផ្ដល់កម្លាំងចិត្តពីសំណាក់ប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជាបានឡើយ ។

ដោយឡែកសំបុត្រចូលទស្សនាការប្រកួតដ៏សំខាន់នេះ សម្រាប់សំបុត្រ VIP ត្រូវបានលក់អស់ហើយ នៅសល់តែសំបុត្រធម្មតាតម្លៃ ៥,០០០រៀលប៉ុណ្ណោះ ។ អ្វីដែលពិសេស ការប្រកួតរវាងកម្ពុជា និងហុងកុងនេះ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV, ETV និងប៉ុស្ដិ៍បាយ័នផងដែរ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង