ប្រហែសបាត់ប្រយ័ត្នគង់! ឃើញផ្សែងហុយចេញពីក្នុងផ្ទះ ទើបផ្អើលឆោឡោ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ​មានករណីអគ្គីភ័យមួយបានឆាបឆេះ ​​បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់ផ្ទះ អុចធូបអុចទាន ទុកចោល នៅលើអសនៈ ខាងក្នុងផ្ទះ រួចនាំគ្នាចេញទៅក្រៅ បណ្តាលឲ្យ​ ឆាបឆេះ ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ សង្កាត់បឹងទំពុន នាំគ្នាវាយបំបែកកញ្ចក់ទ្វា ដើម្បីចូលទៅបាញ់ពន្លត់។

ហេតុការណ៍ខាងលើបានកើតឡើងនៅ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ខាងក្រោយផ្សារប៉េសេថ្មី ផ្ទះលេខ២៤ដេ ផ្លូវ៦៩បេតេ ក្រុមទី៧ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា លោកបានរៀបចំពិធីសែន ព្រេនថ្ងៃសីល​និងថ្ងៃសែនក្បាលទឹកផង បន្ទាប់ពី មានការអុចធូបទាន ហើយពួកខ្ញុំបានទុកចោលនៅលើអសនៈខាងក្នុងផ្ទះ រួចនាំគ្នាចេញទៅក្រៅដោយបាន ចាក់សោទ្វារពីខាងក្រៅ លុះមួយសន្ទុះក្រោយមក ស្រាប់តែអ្នកជិតខាង បានឃើញផ្សែងហុយ​ ចេញពីក្នុង ផ្ទះជាន់ទី១ ទើបនាំគ្នាស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ រួមនិងកងកម្លាំងប្រជាការពារសង្កាត់បឹងទំពុន នាំគ្នាជួយអន្តរាគមន៍​ យកបំពង់ពន្លត់អគ្គីភ័យ ចូលទៅបាញ់ពន្លត់នៅកន្លែងដែលឆេះ រហូតអស់បំពង់ពន្លត់ អគ្គិភ័យ អស់ចំនួន៧បំពង់ ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះទាំងមូលនោះទេ៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង