អាណិតពួកគាត់ណាស់! កម្មកររោងចក្រកាត់ដេ ធីនើ ហ្វេសិនខេមបូឌា ខំធ្វើកូដកម្មបីថ្ងៃហើយតែមិនទាន់ដឹង…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្មករកម្មការិនីដែលបម្រើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ធីនើ ហ្វេសិនខេមបូឌា ប្រមាណជាង៤០០នាក់ ផ្ទុះការតវ៉ាធ្វើកូដកម្មមិនធ្វើការងារ ដើម្បីទាមទារលក្ខខណ្ឌការងារក៏ដូចជាទាមទារនូវដំណោះស្រាយ ពីសំណាក់ខាងថៅកែក្រុមហ៊ុន រួមនិងអាជ្ញាធរមានសមត្ថកិច្ចជូនពួកគាត់។

ការតវ៉ានេះបានធ្វើឡើងអស់រយៈពេល៣ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីក្រុមកម្មករ កម្មការិនីបានឲ្យដឹងថា ពួកគាត់មានគ្នាសរុបប្រហែលជាង៤០០នាក់ ហើយមុនដំបូងឡើយខាងរោងចក្រ បានព្យួរការងារកម្មករទាំងជាង៤០០នាក់ រយៈពេល១ខែកន្លះ តែខាងក្រុមហ៊ុនបានជូនដំណឹងភ្លាមៗទៅក្រុមកម្មករ យោងតាមពួកគាត់ជាកម្មករនិងតាមច្បាប់ការងារ ហើយពេលដែលព្យួរការងារ មិនមានអធិការកិច្ចការងារចូលរួមដឹងលឺនោះទេ។ ពួកគាត់ជាកម្មករបានបន្តថា កម្មករសរុបជាង៤០០នាក់នេះ មិនយល់ព្រមនោះទេ លុះត្រាតែថៅកែរោងចក្រទូទាត់ឲ្យប្រាក់ខែអតីតភាពការងារ ជូនបងប្អូនកម្មករមួយភាគសិន ហើយណាមួយខាងរោងចក្រ ហៅតែប្រធាន ស៊ុប ឲ្យទៅដោះស្រាយតែប៉ុណ្ណោះមិនបានហៅតំណាងសហជីពឲ្យចូលរួមដោះស្រាយនោះទេ ដូច្នេះនៅថ្ងៃនេះ បើគិតទៅរយៈពេល៣ថ្ងៃមកហើយ គឺពួកគាត់ចាប់ផ្តើមធ្វើការតវ៉ា ដើម្បីសូមឲ្យក្រសួងការងារ ក៏ដូចជាអាជ្ញាធរ និងសហជីពចូលរួមដោះស្រាយជូនពួកគាត់ដោយសន្តិវិធី ទើបពួកគាត់សុខចិត្ត។

ក្រោយពីមានការតវ៉ានេះរួចមក នៅព្រឹកថ្ងៃទី២៤ ខែកក្កដាដដែលនេះ គេសង្កេតឃើញតំណាងក្រុមហ៊ុនបានចេញមកចរចារគ្នាជាមួយនឹងក្រុមកម្មករ ដោយខាងក្រុមហ៊ុនមានជំហរ ឲ្យខាងជីម៉ាក់ តំណាងសហជីពមកពីខាងសហជីពស្មារតីកម្មករខ្មែរ រួមនិងតំណាងកម្មករចូលធ្វើការចរចារគ្នាចំពោះបញ្ហាខាងលើ តែលទ្ធផលយ៉ាងណានោះ យើងនៅមិនទាន់ដឹងនៅឡើយនោះទេ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង