រថយន្តដឹកជ្រូក ដាច់ហ្វ្រាំងជ្រុលទៅបុក ម៉ូតូ២គ្រឿងបណ្តាលឲ្យនារី ២នាក់រងរបួសធ្ងន់និងស្រាល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យ និស្សិតម្នាក់បានរងរបួសខ្ទេចមុខចំហៀងនឹងស្រី្តម្នាក់ទៀតរងរបួសជើងម្ខាង​ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្ដដឹកជ្រូកមួយគ្រឿង បានដាច់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តគេផ្សេងទៀត រួចកាច់សោពន្លត់ តែបែរជាមិនទាន់អស់ល្បឿនជ្រុលចង្កូតទៅបុកពីក្រោយពេញទំហឹង​ ​ស្ថិតនៅមុខសាលាបឋមភូមិឬស្សី​ សង្កាត់ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​ កាលពីវេលាម៉ោង​ ៤នឹង៣០ នាទី​ថ្ងៃទី​ ២៨​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨ ។

យោងតាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់បានជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1B-1784 រួមទាំងស្រ្តីម្នាក់ទៀតនិងកូនតូច ជិះម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅ​ ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-9664 ធ្វើដំណើរស្របទិសគ្នា​ តាមបណ្តោយផ្លូវ​មុនីរ៉េត​ ទិសដៅពីច្រមុះជ្រូកស្ទឹងមានជ័យឆ្ពោះមកចំការដូងខណៈមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកជ្រូកមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-3105 បើកបរដោយបុរសម្នាក់ ស្របទិសគ្នាជាមួយម៉ូតូ ស្រាប់តែរថយន្តទំនងដាច់ហ្វ្រាំង ក៏ព្យាយាមបួងចង្កូតគេចពីរថយន្តគេផ្សេងទៀត ហើយក៏ជ្រុលទៅបុករះម៉ូតូទាំងពីរគ្រឿងពេញទំហឹងខ្ទាតជិត២០ម៉ែត្រ បណ្តាលអោយនារីម្ចាសម៉ូតូគុបជ្រុង ជានិស្សិតពេទ្យស្រីរងរបួសមុខនឹងខ្លួន​ ហើយស្ត្រីម្ចាស់ម៉ូតូសេ១២៥រងរបួសជើងម្ខាង​ត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកតៃកុងរថយន្តបងបានចុះពីលើរថយន្តព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេចាប់ប្រគល់អោយសមត្ថកិច្ច​ ឬឯម៉ូតូទាំងពីរគ្រឿងនឹងរថយន្តបង្កត្រូវរងការខូចខាត។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើ មានឈ្មោះ ជួប ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកជ្រូក ស្នាក់នៅក្នុងភូមិឈូកសរ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកជនរងគ្រោះទាំង២នាក់ម្តាយកូនមានឈ្មោះ ដា ស្រីស្រស់ អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រីឯកូនប្រុសតូច មានឈ្មោះ ខេត ពិថាត់ អាយុ២ខួបកន្លះ (រងរបួសយ៉ាងដំណំនៅលើរាងកាយ) ។រីឯនិសិ្សតពេទ្យស្រី ដែលរងរបួសធ្ងន់ធ្ងរម្នាក់ទៀត នៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យបានសហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញចុះវាស់វែងអូសយកម៉ូតូនឹងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានាពេលក្រោយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង