ពេជ្រ ខេនឌី ហួសចិត្តក្រុមហ៊ុនសន្តិសុខមួយបែរជារឹតអូសទ្រព្យសម្បតិ្តនាងជាង២ម៉ឺនដុល្លារដោយសារ…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពេជ្រ ខេនឌី ក្រោយដោះស្រាយមិនចេញនិងមានអារម្មណ៍ហួសចិត្តផងនោះ បានផ្តាំផងដែរថា សូមរំលឹកដល់ពាណិជ្ជករទាំងអស់ដែលមានមុខរបបរកស៊ីហើយពឹងទៅលើសេវាកម្មសន្តិសុខនោះ សូមជ្រើសរើសក្រុមហ៊ុនណាមួយឱ្យបានល្អិតល្អន់ និង ស៊ើបសួរឱ្យបានច្បាស់លាស់អំពីក្រុមហ៊ុនសន្តិសុខនោះ មានសុវត្ថិភាពនិងទំនុបចិត្តជាមុន ចាំជម្រើសរើសយក ជៀសវាងកើតរឿងរ៉ាវដូចនាង។ ទាំងនាងបានជឿខុសលើសេវាកម្មក្រុមហ៊ុន CSN ខណៈនាងយឺតក្នុងបង់តម្លៃសេវាកម្មតម្លៃ៦៤០ដុល្លារ បែរជាគាស់សោទ្វារប្រមូលទ្រព្យសម្បត្តិនិងធ្វើឱ្យបាត់បង់ឧបករណ៍ថ្លៃក្នុងហាងសរុបជាង២ម៉ឺនដុល្លារយកទៅទុកធ្វើរបស់កម្មសិទ្ធិខ្លួនទៅវិញ។

ក្រោយជួបចរចារ និង សួររកហេតុផលជាមួយ ក្រុមហ៊ុនសន្តិសុខ CSN ជាច្រើនលើកច្រើនសារចំពោះករណី ក្រុមហ៊ុននេះហ៊ានប្រមូលឥវ៉ាន់ដែលប្រើប្រាស់សម្រាប់ភោជនីយដ្ឋាន និង ឧបករណ៍ចាក់ភ្លេង សរុបជាង២ម៉ឺនដុល្លារ គ្មានការអនុញ្ញាត យកទៅទុកដោយចិត្តឯង គ្មានការសុំច្បាប់ គ្មានសុំអាផ្ញាធរ ឬជូនដំណឹងទៅម្ចាស់ហាង ក្រោមហេតុផល នាងភ្លេចបង់ថ្លៃសេវាសន្តិសុខក្នុងចំនួនទឹកប្រាក់៦៤០ដុល្លារប៉ុណ្ណោះ នាងក៏ទម្លាយរឿងនេះឡើងលើហ្វេសប៊ុករបស់នាង ដោយសូមអជ្ញាធរ និង ក្រសួងពាក់ព័ន្ធជួយនាង ពីព្រោះក្រុមហ៊ុនមួយមិនព្រមដោះស្រាយនិងអួតអាងខ្នង ធ្វើឱ្យនាងភ័យខ្លាចដល់ពេលនេះ គ្មានលទ្ធភាពធ្វើយ៉ាងឱ្យក្រុមហ៊ុននេះសងសម្ភារៈក្នុងហាងរបស់ឱ្យគ្រប់វិញឡើយ។

ទ្រាំលែងបាន អ្នកនាង ពេជ្រ ខេនឌី បានទម្លាយឱ្យដឹងជាផ្លូវការតែម្តងនាង ពិតជាមានជម្លោះធំមួយជាមួយក្រុមហ៊ុនសន្ដិសុខមួយនៅខេត្តសៀមរាបយ៉ាងពិតប្រាកដមែន។ តាមការរៀបរាប់របស់នាងបានឱ្យដឹងថា មកទល់ពេលនេះ ជម្លោះរបស់នាង និងក្រុមហ៊ុនសន្ដិសុខនោះ នៅមិនទាន់បញ្ចប់នោះទេ ស្របគ្នាដែលនាងក៏ប្រកាសថាមិនអាចទទួលយកបាននូវទង្វើរុះរើហាងរបស់នាងដូចចោរប្លន់ និង ប្រើពាក្យសម្ដីមាក់ងាយមកលើនាងពី តំណាងក្រុមហ៊ុននេះក្រោយពេលផ្ទុះជម្លោះតវ៉ាគ្នា។

អ្នកនាង ពេជ្រ ខេនឌី ប្រាប់ថា ហេតុដំបូងដែលនាំអោយមានជម្លោះកើតឡើង ដោយសារតែក្រោយពេលដែលភោជនីយដ្ឋាន “ល្បុកកត្តោក្លិប” របស់នាងឈានដល់ការបិទទ្វារ គឺនាងបានប្រគល់ថវិកាអោយម្ចាស់ភាគហ៊ុនរបស់នាងស្ថិតនៅខេត្តសៀមរាប ជាអ្នករាប់រងបង់ថ្លៃសន្តិសុខ អោយក្រុមហ៊ុនដែលទទួលរ៉ាប់រងលើការមើលខុសត្រូវហាងរបស់នាងជាប្រចាំ ប៉ុន្តែមិនដឹងជាយ៉ាងមិចស្រាប់តែដៃគូភាគហ៊ុនរបស់នាងបែរជាជំពាក់ក្រុមហ៊ុននោះដល់ទៅរាប់រយដុល្លារ ហើយតម្រូវអោយក្រុមហ៊ុននៅរឹបអូសយកឥវ៉ាន់មួយចំនួនចេញពីហាង។ នាងថាខ្លួនបានដាក់បណ្ដឹង ដើម្បីទាមទារអោយប្រគល់មកវិញ ដោយនាងសុខចិត្តប្រគល់ប្រាក់ដែលជំពាក់នោះអោយ ដោយក្រុមហ៊ុនសុខចិត្តប្រគល់មកអោយវិញតាមការចចារ ប៉ុន្តែដល់ពេលដែលនាងទទូចអោយតំណាងក្រុមហ៊ុនដឹកឥវ៉ាន់ទាំងនោះត្រឡប់មកវិញ បែរជាតំណាងក្រុមហ៊ុនឈានដល់ការប្រើពាក្យសម្ដីមាក់ងាយដល់នាង ដែលនាងប្រកាសថាមិនអាចទទួលយកបាន។

នាងបានប្រាប់បន្ថែមថា “ខ្ញុំអត់ដឹងរឿងអ្នកមើលការហាងខ្ញុំ អត់បង់លុយអោយខាងក្រុមហ៊ុនសន្តិសុខនឹងសោះ ព្រោះតែលុយខ្ញុំផ្ញើអោយមករាល់ខែ ចឹងហើយទើបខ្ញុំហួសចិត្ត នៅពេលដែលគាត់ស្រាប់តែទៅប្រមូលឥវ៉ាន់ពីហាងខ្ញុំ ដោយគ្រាន់តែឃើញខ្ញុំទៅដឹកឥវ៉ាន់ខ្លះយកមកទុក។”

អ្នកនាង ពេជ្រ ខេនឌី បានបញ្ជាក់ថា តំណាងក្រុមហ៊ុនសន្តិសុខមិនមែនមិនស្គាល់នាងនោះទេ ហើយក៏មិនដែលទាក់ទងមកនាងមុនពេលប្រមូលយកទ្រព្យសម្បត្តិពីហាងរបស់នាងចេញពីហាង ទើបនាងប្រកាសថានេះ ជាការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនសន្តិសុខដែលនាងបានកុងត្រាអោយបញ្ជូនសន្តិសុខមកមើលខុសត្រូវប្រចាំហាង។ បញ្ហាក្រុមហ៊ុននេះដែលប្រមូលយកឥវ៉ាន់ពីហាងនាង ដោយមិនប្រាប់ដំណឹង មិនមែនជាកំហុសនោះទេ ដោយសារតែនាងក៏យល់ថានោះក៏ដោយសារតែក្រុមហ៊ុនស្មានថាមានអ្នកផ្សេងទៅប្រមូលយកឥវ៉ាន់ចេញពីហាងនាង ហើយចង់រក្សាទុកឥ៉វ៉ាន់អោយនាងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកំហុសគឺក្រុមហ៊ុនប្រមូលយកឥវ៉ាន់នោះមិនជូនដំណឹងជាមុន ហើយនៅពេលសួរនាំពីហេតុផលគឺដោយសារតែហាងនាងជំពាក់លុយក្រុមហ៊ុនត្រឹម (៦៤០ដុល្លារ)ប៉ុណ្នោះ ដោយមិនដែលទាក់ទងមកនាងជាមុន និងបែរជាប្រើសម្ដីមើលងាយនាង នៅពេលនាងទទូចអោយយកឥវ៉ាន់មកទម្លាក់ក្នុងហាងជាថ្នូរនឹងការប្រគល់លុយដែលខ្វះអោយវិញ ទើបបង្កអោយក្លាយជាជម្លោះតែម្តង។

តារាសម្តែងរូបនេះ បានបង្ហើបថា នាងថាមិនឈានដល់ការប្ដឹងផ្ដល់គ្នានោះទេ គឺនាងគ្រាន់តែមានគម្រោងទម្លាយអោយដឹងពីឈ្មោះរបស់ក្រុមហ៊ុនសន្ដិសុខនោះ ដើម្បីអោយដឹងថានោះជាក្រុមហ៊ុនដែលខ្វះការទទួលខុសត្រូវ និងបានមាក់ងាយនាងមិនសមជាក្រុមហ៊ុនសន្ដិសុខអាជីពឡើយ។ ពីព្រោះថៅកែក្រុមហ៊ុននៅតែមិនព្រមដោះស្រាយ ហើយបានតែបកស្រាយថា គ្មានលទ្ធភាព គ្មានដំណោះស្រាយជូន និងជម្រុញឱ្យនាងទៅប្តឹងដល់ណាក៏ទៅប្តឹងទៅៗ៕


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង