ពេជ្រ អាវីហ្សា ថ្ងៃខួបកំណើតបែរជាមិនសម្ញែងភាពសិចស៊ីឱ្យខ្លាំងទៅវិញដោយសារ..!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាសម្តែងកាយវិការដ៏ល្បីកញ្ញា ពេជ្រ អាវីហ្សា ដែលប្រារព្ធពិធីអបអរថ្ងៃខួបកំណើតរបស់នាងនោះ បែរជាបង្ហាញខ្លួនមិនសម្ញែងភាពសិចស៊ីឱ្យខ្លាំងដូចរាល់ដង ឬ ដូចទៅជប់លៀងកម្មវិធីផ្សេងរបស់គេឡើយដោយនាងស្លៀករ៉ូបរៀងជិតៗធម្មតាទៅវិញនៃថ្ងៃពិសេសរបស់នាង។

ការតុបតែងខ្លួនពិតជាធ្វើឱ្យភ្ញៀវនិងក្រុមអ្នកសារព័ត៌មានភ្ញាក់ផ្អើលទាំងម៉ូតសក់ និង រ៉ូបពណ៌ខ្មៅ ដែលមិនសិចស៊ីខ្លាំងឡើយក្នុងពិធីខួបកំណើតរបស់នាងនោះ ដោយកញ្ញា ពេជ្រ អាវីហ្សា បានបង្ហើបនាងខ្លាចរឿងការរិះគន់ ពីខាងលើមកដែលប៉ះពាល់ការងារសិល្បៈរបស់នាង ដូច្នេះថ្ងៃខួបកំណើតរបស់នាងបែរជាបង្ហាញខ្លួនត្រឹមសិចស៊ីតិចៗប៉ុណ្ណោះ។

កញ្ញា ពេជ្រ អាវីហ្សា បានបញ្ជាក់ថា ការស្លៀកពាក់របស់នាងក្នុងថ្ងៃខួបកំណើតរបស់នាងលើកនេះពិតជាធ្វើខុសទម្លាប់ ហើយក៏មិនសូវចូលចិត្តផងដែរ ប៉ុន្តែនាងខ្លាចត្រូវមាត់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏សម្រេចចិត្តត្រូវតែបន្ថយភាពទម្លាប់សិចស៊ីរបស់នាង និង ត្រូវបង្ខំចិត្តផ្អាក់នូវឈុតសិចស៊ីបញ្ចេញសាច់ខ្លាំង កុំឱ្យប៉ះពាល់ដល់ការងារសិល្បៈ ឬ បិទទីផ្សារសម្តែងរបស់នាងនាខាងមុខនេះ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង