ធនា​គារ ភ្នំពេញ ពាណិជ្ជ ខំប្រឹងប្រមូលការឧបត្ថម្ភដល់ជនរងគ្រោះទឹកជំនន់នៅកម្ពុជានិងជប៉ុន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

(​ភ្នំពេញ​)៖ ដោយ​ការតាំង​ចិត្ត​ចំពោះ​បេសកកម្ម​របស់ខ្លួន ដើម្បី​ជួយ​អ្នកមាន​ទុក្ខលំបាក​ ធនា​គារ ភ្នំពេញ ពាណិជ្ជ (PPCBank )​បាន​បង្កើន​ជំនួយ​របស់ខ្លួន​ទៅដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំង​ក្នុង និង​ក្រៅប្រទេស តាមរយៈ​យុទ្ធនាការ​រ៉ៃអង្គាសប្រាក់​កាលពី​ខែ​មុន​។

​តំណាង​ PPCBank បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៨​ឱ្យដឹងថា PPCBank បាន​ប្រមែរ ប្រមូល​ក្រុមការងារ​ខ្លួន ដើម្បី​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នា ពេល​ថ្មីៗ​នេះ ពិសេស នៅក្នុង​ខេត្តកំពង់ស្ពឺ កោះកុង និង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា​កំពត ព្រះសីហនុ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​។ PPCBank ​បាន​ផ្តួចផ្តើម​គម្រោង​រ៉ៃ​អង្គាស​និង​បាន​បរិច្ចាគ​ប្រាក់ ៩.០០០​ដុល្លារ​អាម៉េរិក ហើយ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ធនាគារ​ PPCBank អាច​រៃអង្គាស​បាន​ប្រាក់ ចំនួន​១.៨៦៩,៦៦​ដុល្លា​អាម៉េរិក ដែល​បានមកពី​ការបរិច្ចាគ​ដោយ​សប្បុរស​ពី​បុគ្គលិក​ធនាគារ និង​អតិថិជន​របស់ខ្លួន​ជាច្រើន​។​

​ថវិកា​ទាំងនោះ​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត អង្ករ និង​ត្រីខកំប៉ុង ដែល​ត្រូវបាន​បញ្ជូន ភ្លាមៗ ដោយ​ក្រុមការងារ​ទៅកាន់​តំបន់​ទឹក​លិច​ចំនួន​២​កន្លែង​គឺ​នៅ​ក្នុងភូមិ​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ (​កាលពី​ថ្ងៃទី​២៤ ខែកក្កដា​) និង​ភូមិ​ស្រែអំបិល​ក្នុង​ខេត្តកោះកុង ​(​កាលពី​ថ្ងៃទី​២៦​ខែកក្កដា​) បានធ្វើ​ឲ្យ​ពលរដ្ឋ​៧៥០​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៅក្នុង​តំបន់​ទាំងនោះ​សប្បាយរីករាយ​។​

​ធនាគារ​បានចាប់ផ្តើម​ការ​រ៉ៃអង្គាសប្រាក់​ស្រដៀង​គ្នា​នេះដែរ ដោយ​បរិច្ចាគ​៥.០០០​ដុល្លារ ដល់​ជនរងគ្រោះ ដែល​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​នៅក្នុង​ប្រទេស​ជប៉ុន កាលពីដើម ខែកក្កដា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បាន​បង្ក​ឲ្យ​មានការ​បាក់​ដី និង​ទឹកជំនន់ ដោយបាន​សម្លាប់​មនុស្ស​ជិត​២០០​នាក់​។

​ការ​រ៉ៃអង្គាសប្រាក់​គឺ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​កាលពី​ថ្ងៃទី​២៥​ខែកក្កដា ហើយ​មួយថ្ងៃ​ក្រោយ មក​ទឹកប្រាក់​ចំនួន​៧.០៧៨,៩៨​ដុល្លារ​ដែល​ត្រូវបាន​រ៉ៃ​អង្គាស​ពី​ម្ចាស់ជំនួយ​ត្រូវបាន​ផ្តល់ជូន កាកបាទក្រហម​ជប៉ុន ដែល​កាកបាទក្រហម​នេះ គឺជា​អ្នក​ប្រតិបត្តិការ​ផ្តល់ជំនួយ​ដល់​ជនរងគ្រោះ ទឹកជំនន់​។​ជំនួយ​សប្បុរស​ជាថ្មី​ម្តងទៀត ពី​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប​, និស្សិត និង​សមាជិក សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​, ជនជាតិ​ជប៉ុន​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​បាន បរិច្ចាគ​ដល់​យុទ្ធនាការ​រ៉ៃអង្គាសប្រាក់​របស់​ធនា​គារ ​PPCBank។ ទឹកប្រាក់​ប្រហែល​២.០៧៨.៩៨​ដុល្លារ ត្រូវបាន​បរិច្ចាគ​ដោយ​ម្ចាស់ជំនួយ​ជាង​៥០​នាក់​។ លើសពីនេះ ធនាគារ​បានទទួល​បាន​កម្រៃ​ពី​សេវា ផ្ទេរប្រាក់​អន្តរជាតិ​ទៅ​ប្រទេស​ជប៉ុន​៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង