Petr Cech សង្រ្គោះបាល់ប៉េណាល់ទី ២ ដងជួយក្រុមកាំភ្លើងធំយកឈ្នះ Chelsea


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករវ័យ៣៦ ឆ្នាំ Petr Cech បានសង្រ្គាះបាល់ជាច្រើនលើកច្រើនសារខណៈដែល Arsenal បានផ្តួលក្រុមដែលមានទីតាំងក្នុងទីក្រុងឡុងដ៏ដូចគ្នាគឺ Chelsea ដែលជាអតីតក្រុមចាស់របស់អ្នកចាំទីវ័យចំណាស់រូបនេះក្នុងការប្រកួតពានរង្វាន់ International Champions Cup នៅ​​អៀរឡង់ ។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ទើប​តែ​បាន៥​នាទីកីឡាករ Rudiger រកគ្រាប់បាល់​ឲ្យ Chelsea នាំ​មុខមុនលើ​ក្រុម Arsenal ។ បន្ទាប់មកទៀតនៅនាទី​ទី​១៥កីឡាករ Morata មាន​ឱកាស​ទាត់បាល់​ប៉េណាល់ទី​១​គ្រាប់ តែ​ត្រូវអ្នកចាំទី Petr Cech ​ជួយសង្រ្គាះ​បាន។ ការប្រកួតបានបន្ត​រហូត​ដល់​នាទី​៩០​បូកទើបកីឡាករ Lacazette របស់ Arsenal រកគ្រាប់បាល់តាម​ស្មើ​​បាន​វិញ។ ការ​ប្រកួត​បញ្ចប់​ដោយ​លទ្ធផល ១-១ ដូច្នេះ​ត្រូវកាត់​សេចក្ដីដោយ​ទាត់​ប៉េណាល់ទី​។

អ្នកចាំទី Petr Cech សង្គ្រោះបាល់ប៉េណាល់ទីរបស់កីឡាករ Loftus-Cheek ​របស់ Chelsea ខណៈ Iwobi បាន​ទាត់​ចូល​គ្រាប់​ចុងក្រោយ ជាគ្រាប់ជ័យជម្នះរបស់ Arsenal លើក្រុម Chelsea ក្នុងវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៦-៥ ។

ក្រុមតោខៀវ Chelsea នឹងត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯក Premier League រដូវកាលមុន Manchester City នៅ Wembley នៅថ្ងៃអាទិត្យនេះក្នុងកម្មវិធី Community Shield ខណៈដែលគ្រូបង្វឹករបស់ក្រុម Arsenal លោក Unai Emery មានការព្រួយបារម្ភអំពីរបួសមុនពេលបើករដូវកាលថ្មីរបស់កីឡាករ Aaron Ramsey និង Sead Kolasinac ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង