Pep Guardiola ចង់ឲ្យ Raheem Sterling បន្តកិច្ចសន្យាថ្មីជាមួយ Manchester City


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លោក Pep Guardiola បានទទូចថាក្រុម Manchester City ចាំបាច់ត្រូវចងជើងខ្សែប្រយុទ្ធ Raheem Sterling ក្នុងកិច្ចសន្យាថ្មីមួយបន្ទាប់ពី Sterling បានទាក់ទាញអ្នកគាំទ្រជាច្រើន

Sterling បានស៊ុតបញ្ចូលទីបានចំនួន 15 គ្រាប់សម្រាប់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះហើយគេបានស៊ុតឲ្យអង់គ្លេសក្នុងការប្រកួតមិត្តភាពជាមួយអ៊ីតាលីនៅសប្តាហ៍នេះ។

កិច្ចសន្យានាពេលបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះផុតកំណត់នៅឆ្នាំ 2020 ហើយមានការសន្និដ្ឋានថា Manchester City នឹងបើកការចរចារលើកិច្ចសន្យាថ្មីនៅចុងបញ្ចប់រដូវកាលនេះ។

លោក Guardiola ចង់ឲ្យមានកិច្ចសន្យាថ្មីជាមួយ Raheem Sterling ក្រោយមានក្រុមជាច្រើនមើលឃើញទំរង់លេងយ៉ាងល្អរបស់ Sterling ។

លោក Guardiola បាននិយាយថា “លោក Begiristain, នាយកនៃក្លឹបបាល់ទាត់ Manchester City កំពុងនិយាយអំពីរឿងនេះយើងប្រាកដជាត្រូវរក្សាគាត់”។ប្រហែលជាក្លិបដទៃទៀតចាប់អារម្មណ៍គាត់ព្រោះគាត់លេងបានយ៉ាងល្អប៉ុន្តែយើងដឹងពីសារៈសំខាន់ដែលគាត់មានចំពោះយើង»។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង