ប្រជាពលរដ្ឋជូនរង្វាន់យ៉ាងពេញចិត្ត ទៅក្រុមចោរឆក់ពីរនាក់ដែលបានឆក់កាបូបជនជាតិបរទេស


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចតែរត់មិនរួចក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវលេខ៣០២សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ ប្រាក់ ច័ន្ទបូណ៍មី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាសិស្ស។
ជនសង្ស័យទី២ ឈ្មោះ មាស កាណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ទួលគោក ខណ្ឌទួលគោក ជាសិស្ស។

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GM-0634 ជិះគ្នា២នាក់តាមបណ្ដោយផ្លូវលេខ៣០២ស្រាប់តែមានជនរងគ្រោះមួយក្រុមនិងអ្នកបើកម៉ូតូកង់បីដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់ការបូបភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូត ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១និងប្រជាពលរដ្នដែលនាំគ្នាដេញនោះឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែមង្ត។ ភ្លាមៗនោះដោយសារតែប្រជាពលរដ្នខឹងខ្លាំgពេកក៏បាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយអោយជនសង្ស័យទាំង២នាក់បែកមុខផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថារូបពិតជាបានធ្វើសកម្មភាពឆក់ការបូបពីស្រ្តីជាជនជាតិបរទេសពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ចំណែកការបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ប្រគល់អោយទៅម្ចាស់វិញផងដែរតែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង