អីយ៉ា! ប៉ែន ចំរ៉ុង ឌុបអ្នកឈ្នះរង្វាន់ធំនៃពិធីជប់លៀងគំរប់ខួប១០ឆ្នាំផ្សារ Lucky Mall​សៀមរាប យ៉ាងរំភើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ​ ២០១៨៖ ផ្សារ​ទំនើប​ Lucky Mall ដែល​មាន​ទីតាំង​​នៅ​​លើ​ផ្លូវ​ស៊ីវុត្ថា ក្រុង​សៀមរាប ​ខេត្ត​សៀមរាប បាន​រៀប​ចំ​កម្មវិធី​ខួប​អនុស្សាវរីយ៍​គម្រប់ ១០ ឆ្នាំ​របស់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ សីហា ឆ្នាំ​ ២០១៨ កន្លង​ទៅ​ ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​គាំទ្រ​កន្លង​មក ជា​មួយ​កម្មវិធី​​កម្សាន្ត​សប្បាយៗ រួម​នឹង​ការ​ចាប់​ឆ្នោត​ប្រគល់​រង្វាន់​ជា​ច្រើន។

ជា​មួយ​ខួប​អនុស្សាវរីយ៍ ១០ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​​នាំ​យក​កម្មវិធី​កម្សាន្ត​ពិសេសៗ​ដោយ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​ ប៉ែន ចំរ៉ុង តារា​កំប្លែង រ៉ូលីន និង​ក្រុម​រាំ OMG Girls Dance Crew។ ពួក​គេ​បាន​ធ្វើ​ឲ្យ​​បរិយាកាស​កម្មវិធី​ដំណើរ​ការ​ទៅ​យ៉ាង​​រលូន និង​​សប្បាយ​រីករាយ​បំផុត។ អស្ចារ្យជាង​នេះ Lucky Mall Seim Reap បាន​រៀប​ចំ​កម្មវិធី​ចាប់​ឆ្នោត​ប្រគល់​រង្វាន់​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មាន​ដូច​ជា៖ ម៉ូតូ Apache 160 RTR ​ទូទឹកកក ទូរទស្សន៍៤៩ អ៊ីង  LCD ម៉ាស៊ីន​បោក​ខោ​អាវ ទូរសព្ទ iPhoneX សម្ភារៈ​ផ្ទះបាយ សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ គ្រឿង​សម្អាង ​ប័ណ្ណ​ទិញ​ទំនិញ​និង​រង្វាន់​ផ្សេងៗ​ជា​ច្រើន​​ទៀត។

ក្នុង​ចំណោម​អតិថិជន​ទាំង​អស់​ក្នុង​ខេត្ត​សៀមរាប អ្នក​ដែល​មាន​សំណាង​ជាង​គេ​ក្នុង​ការ​ទទួល​រង្វាន់​ធំ​ដែល​ធ្វើ​ ១០ ឆ្នាំ​ម្ដង​​ជា​ម៉ូតូ​ម៉ាក Apache 160 RT នេះ គឺ​អ្នក​នាង ម៉ៃ ធីតា អាយុ ៣៤ ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ខេត្ត​សៀមរាប។ អ្នក​នាង​ប្រាប់​ថា ​ការ​ចូល​រួម​កម្មវិធី​ផ្សង​សំណាង​នេះ​គឺ​ងាយ​មែន​ទែន ដោយ​អតិថិជន​ត្រូវ​ចំណាយ​ប្រាក់​​​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប Lucky Mall Seim Reap ចំនួន​ ១០ ដុល្លារ​នោះ​នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក។ ជាក់ស្ដែង​អ្នក​ស្រី​​មាន​សន្លឹក​ឆ្នោត​ចំនួន​ ៨ សន្លឹក​ប៉ុណ្ណោះ ក៏​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​នេះ​តែ​ម្ដង។

ឈរ​លើ​​គោល​ដៅ​ចង់​ឲ្យ​អតិថិជន​​រស់​នៅ​ខេត្ត​សៀមរាប ​​ទទួល​បាន​​​បទពិសោធន៍​ក្នុង​ទិញ​ទំនិញ​តាម​បែប​ស្តង់ដារ​កម្រិត​ខ្ពស់ Lucky Mall Seim Reap បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​កាល​​ពី​ថ្ងៃ​ទី ២៨ ខែ សីហា ​ឆ្នាំ ២០០៨ មក​ម្ល៉េះ ដោយ​គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ ១០ ឆ្នាំ​គត់​តែ​ម្ដង។

លោក Tommy Heng អ្នក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ផ្សារ​ទំនើប​ខាង​លើ​​​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នៅ​តែ​ស្វះស្វែង​ពង្រឹង​សេវា​កម្ម​រាល់​ថ្ងៃ​ដើម្បី​ប្រាកដ​ថា អតិថិជន​​ពិត​ជា​​ទទួល​បាន​​​​បទពិសោធន៍​​ទិញ​ទំនិញ​តាម​បែប​ស្តង់ដារ​ទំនើប​​កម្រិត​ខ្ពស់ ដូច​អ្វី​ដែល​​ខ្លួន​​តែង​តែ​ព្យាយាម​ធ្វើ​កន្លង​មក។

លោក Tommy បន្ថែម​ថា៖ “ខ្ញុំ​សូម​ធ្វើ​ការ​អគុណ​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​ទាំង​អស់ ដែល​បាន​ប្រឹងប្រែង​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ធ្វើ​ការ​ជា​មួយ Lucky Mall Seim Reap យើង ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​មក​នេះ។ បើ​គ្មាន​អ្នក​ទាំង​អស់​គ្នា យើង​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។ ពិសេស​ជាង​នេះ ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ទាំង​ឡាយ ដែល​តែង​តែ​ស្មោះស្ម័គ្រ គាំទ្រ ទិញ​ទំនិញ​ជា​មួយ​យីហោ​របស់​យើង។ យើង​សន្យា​ថា នឹង​នៅ​​តែ​បន្ត​ជានិច្ច ក្នុង​ការ​អភិវឌ្ឍន៍​ផ្សារ​ទំនើប​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​លោក​អ្នក”៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង