ខ្សែបម្រើ Paulinho បានចូលរួមជាមួយក្លិប Guangzhou Evergrande ជាថ្មីក្នុងលក្ខណះខ្ចីជើង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Paulinho បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយអតីតក្លិប Guangzhou Evergrande ។

កីឡាករវ័យ 29 ឆ្នាំរូបនេះនឹងវិលត្រឡប់មកលេងលក្ខណះខ្ចីជើងវិញបន្ទាប់ពីលេងបានមួយរដូវកាលឲ្យ Barcelona នៅអេស្ប៉ាញ។ រដូវកាលមុន Paulinho លេងបាន 34 ប្រកួតនិងស៊ុតបញ្ចូលទីបាន 9 គ្រាប់ជួយ Barcelona ឈ្នះពាន La Liga ហើយរូបគេបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៏ World Cup នៅរុស្ស៊ីលេងបាន 5 ប្រកួតឲ្យប្រេស៊ីល។

រូបគេបានបង្ហាញខ្លួនចំនួន 63 លើកឲ្យក្រុម Guangzhou Evergrande ពីឆ្នាំ 2015-2017 មុននឹងផ្ទេរមកក្លិប Barcelona។ 

Barcelona បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះនៅលើគេហទំព័ររបស់ពួកគេដោយបន្ថែមថាក្លិប Guangzhou មានជម្រើសដើម្បីចុះហត្ថលេខាលើអតីតកីឡាកររបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍មួយ។

កីឡាកររូបនេះធ្លាប់លេងឲ្យ Tottenham ក្នុងតម្លៃខ្លួន 17 លានផោនពីក្រុម Corinthians នៅឆ្នាំ 2013 មុនពេលផ្លាស់ទៅប្រទេសចិននៅឆ្នាំ 2015 ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង