នៅទីផុត! ឯកឧត្ដម ម៉ៅ ភីរុណ អភិបាលខេត្តកណ្ដាលរកដំណោះស្រាយជូនប្រជាពលរដ្ឋបីគ្រួសារបានហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅសាលាខេត្តកណ្ដាលមបានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ៣គ្រួសារ រស់នៅលើដីអនុវត្តសាលដិកា ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភីរុណ អភិបាលខេត្តកណ្ដាល ដោយមានសមាសភាពចូលរួម ៖

1-លោក អាជ្ញាសាលាអយ្យការនៃសាលាដំបូងខេត្តកណ្តាល
2-លោក អភិបាល អភិបាលរងស្រុកស្អាង
3-លោក ប្រធានមន្ទីសុរិយាដីខេត្តនិងស្រុក
4-លោក ស្នងការការងនិងអធិការង
5-ជំនាញ អ.ហ ខេត្ត មេបញ្ជាការ អ.ហ ស្រុក
6-លោក មេ ភូមឃុំទួលក្រសាំង
7-ភាគីចាញ់ក្តីនិងភាគីឈ្នះក្តី

លទ្ធផលក្នុងការសំរបសំរួលរបស់ឯកឧត្ដមអភិបាលខេត្តបានពិនិត្យ ៖
1-ឯកសាភាគីឈ្នះគឺឯកឧត្ដម អភិបាលខេត្តពិនិត្យ ឃើញត្រឹមត្រូវតាមជំនាញសុរិយាដីដែលបានបញ្ជាក់
2-ឯកសារភាគីចាញ់ក្តីលោក ប៉ុនថន ឯកសារមិនត្រឹមត្រូវតាមផ្លូវការនិងមិនប្រក្រតីតាំងពីភូមិ-ឃុំ
3-ឯកឧត្ដម អភិបាលខេត្តបានពន្យល់ថាគ្រួសារទាំង3 កុំតវ៉ាទៀតនាំមានរឿវែងឆ្ងាយក្លាយទៅជាបទល្មើសព្រហ្មទណ្ឌព្រោះចាញ់ក្ដីគេហើយ ចាំគាត់រកដំណោះស្រាយជូនក្នុងនាមអភិបាលខេត្ត។

ការដោះស្រាយជូនគ្រួសារទាំង៣
1-លោក ប៉ុនថន បានទទួលដីទំហំ10×12 ប្រាក់ចំនួន៣០០០ដុល្លារ និងជួយធ្វើផ្ទះអោយទៀតនៅចំណុចក្រោយអារុណរះទួលក្រសាំង
2-អ៊ុងអុីម ទទួលបានដីទំហំ5×12 និងប្រាក់១៥០០$និងជួយធ្វើផ្ទះអោយ
3-សែគឹមអូនទទួលបានដី5×12 និងប្រាក់១៥០០$និងជួយធ្វើផ្ទះអោយ។

គ្រួសារទាំង៣បានឯកភាពទទួលយកដោយរីករាយក្នុងដំណោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត។ ភ្លាមនោះឯកឧត្ដមអភិបាលខេត្តបានអោយលោកអភិបាលស្រុកចាត់ការចុះមើលដីជាបន្ទាន់។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង