អ៊ុ​ សេរីគុត្តា ប្រាថ្នាឱ្យជាប់ជ័យលាភីកម្មវិធីប្រឡងចម្រៀង “The melody”​ ដើម្បី…!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកចម្រៀងវ័យក្មេងកញ្ញា អ៊ុ​ សេរីគុត្តា បានបង្ហើបពីក្តីប្រាថ្នារបស់នាងគឺចង់ឱ្យខ្លួននាងជាប់ជ័យលាភីកម្មវិធីប្រឡងចម្រៀង “The melody”​ ដើម្បីកែប្រែជីវិតរបស់នាងឈានទៅរកភាពល្អប្រសើរជាងមុន ឬ ឈានជើងចូលវិស័យសិល្បៈកាន់តែខ្លាំងជាងមុន។

បេក្ខនារី​រាងតូចច្រឡឹង​ ដែលជានារីទោលក្នុងកម្មវិធី​ ល្បីប្រចាំទូរទស្សន៍បាយ័ន​ គឺកម្មវិធី​ “The melody”​ បេក្ខនារី​ អ៊ុ​ សេរីគុត្តា​ បានបង្ហាញមហិច្ឆិតា​ថា​ ខ្លួននឹងខំប្រឹងឲ្យអស់ពីលទ្ធភាព​ ដើម្បីទទួលបានជ័យលាភី​ ព្រោះថាជ័យលាភី​ និងប្រាក់រង្វាន់​ អាចកែប្រែជីវិតគ្រួសារនាងបាន។

បេក្ខនារី អ៊ុ​ សេរីគុត្តា ដែរមកពីក្រុម Acostic Style បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ថា​ កម្មវិធី​ “The Melody”​ ជាកម្មវិធីដែលល្អ​ ជួយបណ្តុះបណ្តាលបេក្ខជន​ នៅក្នុងកម្មវិធីបានល្អ​ ទម្រាំឈានមកដល់វគ្គផ្តាច់ព្រ័ត្រ​នេះ មិនមែនជារឿងងាយស្រួលទេ​ ត្រូវឆ្លងកាត់ឧបសគ្គច្រើន​។

បេក្ខនារី​រូបនេះបន្តទាំងអួលដើមករថា​ “គ្រួសារខ្ញុំមិនសូវជាធូរធារដូចគេទេ​ ដូច្នេះហើយខ្ញុំរំពឹងថា​ ប្រសិនបើជោគជ័យខ្ញុំ​ នឹងយកប្រាក់រង្វាន់ទៅផ្គត់ផ្គង់​ ជីវភាពគ្រួសារ​ កែប្រែគ្រួសារឲ្យកាន់តែល្អជាងពេលនេះ​ ហើយមួយទៀតកម្មវិធីនេះ​ ក៏ជាស្ពានចម្លងឲ្យខ្ញុំអាចចូលសិល្បបាន”។

បើទោះជា​ បេក្ខនារី​ រូបនេះ​ ជឿជាក់ប៉ុណ្ណាក៏ដោយ​ ក៏នាងបង្ហាញការព្រួយបារម្ភពីសមត្ថភាពបេក្ខជន​ ២រូបទៀតក៏ខ្លាំងមិនធម្មតា​ ធ្វើឲ្យនាងកាន់តែប្រឹងបន្ថែម​ ដើម្បីជោគជ័យ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង