នាំមកជូនដោយ៖

ចុមប្លែកទៀតហើយស្រុករដួល ! ហេតុតែគាត់ស្រលាញ់ពេក ទើបទៅកាត់យកផ្លាកយីហោ យកមកដេកឱប


ទំហំអក្សរ៖ S M L

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូដើរកាត់យកផ្លាកយីហោ អាម៉ាសូន ដែលគេចងដាក់នៅមុខហាង ខណៈម្ចាស់គេឃើញទាន់សួរនាំឆ្លើយថា ហ្វេនរបស់គាត់ ពេលនោះអ្នកយាមបានចាប់ប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទំនប់ទឹក។ ហេតុការបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នៅចំណុចផ្ទះជួល ផ្លូវ៤៣០ កែងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះ សេង សេងម៉ូវ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកនរិន្ឋ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំណែកម៉ូតូដែលជិះធ្វើសកម្មភាពម៉ាក ស្មាក់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3784 ។

ខណៈពេលដែលយកមកដល់ប៉ុស្តិ៍ឆែកឆេរនៅក្នុងកាបូបស្ពាយរបស់គាត់ រកឃើញរបស់របរជាច្រើនដូចជា៖ កូនកាំបិតបត់ចំនួន៩កាំបិត សមមុខស្រួច១ និងថ្នាំពេទ្យ កូនសោរមួយចំនួននិងរបស់ផ្សេងៗជាច្រើនទៀត លុះដល់សមត្ថកិច្ចសាកសួរលួចយកទៅធ្វើអីរូបគាត់បានឆ្លើយថាស្រលាញ់ទើបគាត់កាត់យកទៅដេកឱបនិងទុកចងជញ្ជាំងផ្ទះដល់សមត្ថកិច្ចសួរថាផ្ទះនៅឯណាបែរជាឆ្លើយថានៅផ្ទះផ្កាយ៣ តែនៅពេលដែលអោយរកលេខទូរស័ព្ទ គឺនៅតែអង្គុយចុចតែទូរស័ព្ទទៅវិញធ្វើអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកហួសចិត្តនិយាយលែងចេញអង្គុយតែក្រវីក្បាល ។

ក្រោយមកសមត្ថកិច្ចបានធ្វើសាវតាជាតិនិងកិច្ចសន្យាអប់រំអោយឈប់ធ្វើដូច្នេះទៀតហើយក៏បានដោះលែងអោយត្រឡប់ទៅវិញ ។ ចំណែកផ្លាកប៉ាណូត្រូវសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង